ខេត្តកែបសម្ពោធដាក់ឱ្យ ដំណើរការនូវឡដុត សំណល់រឹងគ្រោះថ្នាក់ ដែលវេចខ្ចប់ចេញេ ពីមណ្ឌលចត្តាឡីស័ក និងមណ្ឌល ព្យាបាលជំងឺកូវីដ-១៩

(ខេត្តកែប)៖ ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ឡដុតកម្ទេចសំណល់ គ្រោះថ្នាក់ដែលវេច ខ្ចប់ចេញពីមណ្ឌល ចត្តាឡីស័ក និងមណ្ឌលសុខភាព ផ្សេងទៀត ត្រូវបានធ្វើឡើងនៅ ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបរបស់យើង ទទួលបាននៅសមិទ្ធផល ដ៏សំខាន់មួយទៀតហើយ សម្រាប់បម្រើដល់ការសម្អាត និងដុតកម្ទេចនូវកាក សំណល់រឹងគ្រោះថា្នក់ដែល ប្រើប្រាស់ដោយឧបករណ៍ បច្ចេកវិទ្យាអេឡិចត្រូនិច។

ឯកឧត្តម បានបន្តថា ឡនេះមានគម្រោង យូរឆ្នាំមកហើយ ដែលជាគម្រោង ទីតាំងកោះទន្សាយ តែដោយសារស្ថាន ភាពជាក់ស្តែង និងតម្រូវការជាក់ស្តែង ទើមប្តូរគម្រោងនេះ មកដាក់ទីតាំងនៅក្បែរទីលាន ចាក់សំរាមវិញ ដែលស្ថិតនៅ ភូមិដំណាក់ចង្អើរ  សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយសមិទ្ធផលថ្មីនេះ គឺបានកើតឡើង ដោយសារការ ខិតខំប្រឹងប្រែង សម្របសម្រួល ពីអាជ្ញាធរខេត្ត អាជ្ញាធរក្រុង និង មន្ទីរបរិស្ថាន ក្នុងការចំណាយធនធាន សម្ភារៈ ស្មារតី ទើបមានសមិទ្ធផល នេះកើតឡើង នាពេលនេះ។

ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថានបានថ្លែងថា ការប្រើប្រាស់ឡ ដុតសំណល់រឹងគ្រោះថា្នក់ ដែលមានបច្ចេកវិទ្យាខ្ពស់ ដុតកម្ទេចសំណល់ វេជ្ជសាស្ត្រ ដែលមកពីមណ្ឌល ព្យាបាលអ្នកជំងឺកូវីដ-១៩

និងពីមណ្ឌល ចត្តាឡីស័កនេះ ជាឡទី ៥៤ ហើយ ដែលក្រសួងបរិស្ថាន បានប្រគល់ជូន ដល់រដ្ឋបាលខេត្ត ហើយក្នុងនោះ មានតែខេត្ត ២០ ដែលទទួលបាន ឡបច្ចេកវិជ្ជានេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការបំពាក់ឡដុតសំរាម សំណល់រឹងនេះ ជាផ្នែកមួយជួយ បន្ថែមពីលើឡដែលមាន ស្រាប់តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។

រីឯការគ្រប់គ្រងសំរាម សំណល់រឹងតាម លក្ខណបច្ចេកទេស ដែលមានធុងដាក់ សំរាមត្រឹមត្រូវ មានមធ្យោបាយដឹក សំរាមគ្រប់គ្រាន់ និងទីលានចាក់ សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការ យុទ្ធសាស្ត្រនៃគោល នយោបាយ ស្តីពី ការគ្រប់គ្រង សំរាមសំណល់ រឹងទីប្រជុំជន។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុង មួយឆ្នាំប្រមាណជិត ៤ លានតោន ដែលក្នុងនោះសំណល់ សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណជាង ២០% និងសំណល់រឹង គ្រោះថ្នាក់ប្រមាណជាង ១០% ចំពោះឡដុតសំណល់ រឹងគ្រោះថ្នាក់ដែលស្ថិត នៅទីតាំងខាងលើនេះ ក្នុងមួយថ្ងៃមានសមត្ថភាព ដុតចន្លោះ ៤-៧តោនក្នុងមួយថ្ងៃ ហើយអាចដុតបាន ក្នុងកំម្រិតជិត ១,០០០ អង្សា ដើម្បីសម្លាប់មេរោគ។

ឯកឧត្តម បានរំលឹកថា ប្រជាពលរដ្ឋត្រូវ ប្រើប្រាស់ស្បោងធំៗ ដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណ សំរាមឲ្យបានរយៈ ពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញ សំរាមជារៀងរាល់ថ្ងៃ ហើយស្ថាប័នពាក់ព័ន្ធ ត្រូវបាញ់ថ្នាំ ឬបាញ់អាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុង និងក្រៅស្បោង ហើយទុកសំរាមដោយ ឡែកប្រហែលប្រាំថ្ងៃ មុនពេលបញ្ចេញ មកខាងក្រៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *