អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយក អំណោសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត  ជូនប្រជាពលរដ្ឋ១រូប ដែលរស់ក្នុង ភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ដែលពិការជើងដោយ សាឆក់ខ្សែភ្លើង

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយក អំណោយដ៍ ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋឈ្មោះ នួន ថា អាយុ ៤៨ ភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពិការជើងដោយ សាឆក់ខ្សែភ្លើង។

អំណោយរួមមាន រទះរុញ ១គ្រឿង ថវិកា ២ ០០០ ០០០រៀល អង្ករ ៦០ គីឡូក្រាម មី ៥កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥យួរ ត្រីខ៥យួរ ម៉ាស ៤០០ ម៉ាស ទឹកបរិសុទ្ធ ៣កេស និងផ្លែមៀន១កេស។

ប្រជាពលរដ្ឋទទួល បានអំណោយ និងគ្រួសារទាំងអស់ សូមគោរពថ្លែងអំណរ គុណដឹងគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីចៅៗ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ប្រកបដោយពុទ្ធពរ ទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងជៀសឆ្ងាយ ពីជំងឺកដ៍កាចសាហាវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *