ពលករខ្មែរប្រុស ស្រី៨នាក់ លួចឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើ ត្រូវយោធាថៃឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចថៃនៅតែបន្ត រិតបន្តឹងតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ ការលួចឆ្លងដែនចូល ដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការ រាលដាលជម្ងឺកូវីដ-១៩ ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពទាហាន ប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយ ទាហានកងរយទី១,៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ពន្ធ័ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញពលករ ស្រី ប្រុសជាច្រើននាក់ ដើរមកតាមផ្លូវរបៀង តាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ សំដៅចូលមក ក្នុងប្រទេសថៃ បរិវេណភូមិថាន់ចៃ ឃុំថាប់ ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃចូលទៅ ត្រួតពិនិត្យមនុស្ស ទើបដឹងថាជា ជនជាតិខ្មែរចំនួន៦នាក់ ក្នុងនោះប្រុស៣ ស្រី២ និងក្មេងម្នាក់ ទៀតត្រូវបាន ឃាត់ខ្លួនមកសួរនាំ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានឲ្យដឹងថា ពលករខ្មែរទាំង ៦នាក់ខាងលើ ធ្វើដំណើរមកពី ខេត្តបន្ទាយមានជ័យ និងចង់ទៅធ្វើ ការនៅខេត្តឈុន បុរី ដោយមកប្រមូល ផ្ដុំគ្នានៅឃុំបឹង បេង ស្រុកម៉ាឡៃ និងបានចំណាយ លុយក្នុងម្នាក់ពី ៣,០០០ទៅ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរ ជាអ្នកនាំលួចឆ្លង ដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ច ថៃចាប់បានមុន ក្រោយ ពីសមត្ថកិច្ច ឆែកឆេរពួកគេគឺពុំ មានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែកសុខាភិបាល មុនហ្នឹងនាំខ្លួនទៅកាន់ ទីបញ្ជារការកងរយទី១៣០២ ។

បន្ទាប់មកនៅ វេលាម៉ោង៨យប់ សមត្ថកិច្ចថៃបានតាមប្រម៉ាញ់ រហូតបានជួបពលករខ្មែរ ដែលលួចរត់ បាន២នាក់ទៀត សមត្ថកិច្ចបាននាំ ខ្លួនពលករដែល ចាប់បាន៦នាក់ សរុបទាំងអស់៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លង ណាំសៃ ដើម្បីមានវិធានការបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *