លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជូនមន្ត្រីនគរបាល ៤១នាក់ទៅរៀនពីវិធី យកសំណាកយក ចំណេះមកអនុវត្តក្នុងអង្គភាព

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាន បញ្ជូនមន្ត្រីនគរបាល ទាំង៩ស្រុក ក្រុង វរសេនាតូចការពារ ព្រំដែនគោកទាំង៤ ក្នុងមួយអង្គភាព ចំនួន៣នាក់និង ការិយាល័យជំនាញ ចំណុះស្នងការដ្ឋាន ចំនួន២នាក់សរុប៤១នាក់ទៅ រៀនពីវិធីយកសំណាក ដើម្បីងាយស្រួលក្នុង ការយកសំណាក ពិនិត្យរកវីរុសកូវីដ. ១៩ តាមរយៈការធ្វើតេស្តរហ័ស និងរបៀបនៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី   តាមបណ្តាអង្គភាព អធិការដ្ឋាន វរសេនាតូចនិង ការិយាល័យចំណុះ។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាលោក បានចាត់តាំងមន្ត្រី នគរបាលក្រោមឱវាទ របស់ខ្លួន ក្នុង១អង្គភាពចំនួន៣នាក់ និងមន្ត្រីនគរបាល ការិយាល័យបុគ្គលិក ចំនួន២នាក់សរុចំនួន៤១នាក់ ទៅរៀនពីវិធីយកសំណាក ពិនិត្យរកវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស និងរបៀបនៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី ជាមួយមន្ត្រីសុខាភិបាល ស្រុក ក្រុង   ។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹង បន្តទៀតថានគរបាល ទាំង៤១នាក់ នោះរៀន មានពីរបៀបគឺ ១/របៀបនៃការស្លៀកពាក់ ខោ និង អាវភី ភី អ៊ី និងរបៀបនៃការ ត្បាល់ច្រមុះ បំពង់.ក  គឺរៀននិងអនុវត្ត ជាក់ស្តែងផ្ទាល់ជា មួយមន្ត្រីសុខាភិបាល ស្រុក ក្រុង ដែលពួកគាត់ ប្រចាំការនៅតាម មណ្ឌលធ្វើចត្តឡីស័ក ហើយការរៀននេះ មិនកំណត់ពីពេល វេលានោះឡើយ និយាយរួមគឺមួយ ចេះក្រោយពីទទួល បាននូវចំណេះដឹង គ្រប់គ្រាន់ប្រើប្រាស់ បានហើយនោះ គឺយកចំណោះដឹង នោះមកអនុវត្តផ្ទាល់ នៅតាមអង្គភាព រៀងៗខ្លួនតែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *