បុរសម្នាក់ដោយសារការ ប្រច័ណ្ឌយកកាំបិត ចុងស្រួចចាក់បណ្តាល ឲ្យបុរសម្នាក់ស្លាប់ និង២នាក់រង របួសធ្ងន់ជនបង្ក បំរុងសម្លាប់ខ្លួនតែ អ្នកស្រុកជួយទាន់ វាយ១នាក់១ដៃ ដង្ហើមចង្រិច

(ខេត្តបន្ទាយមានជ័យ)៖ ប្រុសម្នាក់ប្រហែលលួច ស្រឡាញ់គេពេលគេផឹក នៅផ្ទះខ្លួនស្រាប់តែជនដៃ ដល់ដកកូនកាំបិតចុង ស្រួចចាក់បណ្តាល ឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ក្រោយពី កើតហេតុហើយ ជនបង្កបំរុងសម្លាប់ខ្លួន តែអ្នកស្រុកជួយទាន់ ហើយវាយ១នាក់១ដៃ ដង្ហើមចង្រិច។រឿងរាងនេះកើតឡើង នៅវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទីទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរីសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា អ្នកស្លាប់ និងអ្នករបួសមានឈ្មោះ ដោយសារ៉េត ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិកើត ហេតុជាជនរងគ្រោះ ស្លាប់នៅនឹងកន្លែង ២មាន ឈ្មោះអ៊ុ ដានីភេទស្រី អាយុ៣៦ឆ្នាំ ម្ចាស់ផ្ទះកើតហេតុរបួសធ្ងន់ ៣មានឈ្មោះ ហុងសុភក្រភេទប្រុស ជាជនដៃដល់ និង៤ ឈ្មោះសំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំរត់រួចទាន់ពេល។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងបន្ត ទៀតថាមុនកើតហេតុ នៅតូបលក់ដូររបស់ស្ត្រី ឈ្មោះអ៊ុ ដានី មានកាជួបជុំផឹកស៊ី មួយដោយអ្នក ចូលរួមមានឈ្មោះ ដោយ សារ៉េត និងសំរ៉ា នៅពេលបុរស ទាំង២កំពុងអង្គុយផឹក ស៊ីនៅតូបស្ត្រីខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រ មិនដឹងដើរមកពីណាហើយស្រែក ឡាំប៉ារករឿងដោយ ចោទស្ត្រីឈ្មោះអ៊ុ ដានីថា ម្តេចនាងឯង ហ៊ានក្បត់ចិត្តអញ ពេលនោះស្ត្រីរងគ្រោះតបថា បងឯងនិងខ្ញុំគ្មាន អីពាក់ព័ន្ធនិងគ្នាទេ ព្រោះខ្ញុំមានប្តីមានកូន ហើយពេលនោះចំ ណែក ឈ្មោះ សំរ៉ា និងដោយសារ៉េត មកអង្គុយលេងទេ បន្ទាប់ពីស្ត្រីនោះ និយាយចប់ជនបង្កមាន កំហឹងយ៉ាងខ្លាំងថា និងសម្លាប់ឲ្យងាប់ ទាំងអស់ថាមិនទាន់ ចប់ផងដកកូនកាំបិត ចុងស្រួចដង ពណ៌ខ្មៅ ចេញពីក្នុងជើងខោ ខាងស្តាំចាក់លើ ឈ្មោះសំរ៉ា តែឈ្មោះដោយ សារ៉េត បានលោតទៅឃាត់ ក៍ត្រូវជនបង្ករ ចាក់ត្រូវចំពោះជាច្រើន កន្លែងរត់ទៅដួលលើ ដងផ្លូវនិងស្លាប់ពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ជនដៃដល់បានស្ទុះ ទៅចាក់ស្ត្រីរងគ្រោះ ត្រូវចំពោះរបួសធ្ងន់ បន្ទាប់មកជននេះបាន ព្យាយាមប្រុងអាករខ្លួន ឯងតែត្រូវអ្នកស្រុក នាំគ្នាឃាត់ទាន់វាយទ្រម ខ្លួនសល់ដង្ហើមចង្រិត ពេលនោះមានគេ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនមង្គលបូរី ទាំងស្ត្រីរងគ្រោះ ឈ្មោះអ៊ុ ដានីនិង ជនដៃដល់ផងដែរ។

ជុំវិញករណីនេះក្រុមគ្រួសារ ស្ត្រីរងគ្រោះបាននិយាយ ថាស្ត្រីរងគ្រោះមានប្តីមាន កូនធាតុពិតជនបង្ករជា បុរសពោះម៉ាយកូន១ នៅជិតផ្ទះជនរងគ្រោះ ឯបុរសដែលស្លាប់ ក៍នៅជិតគ្នាដែរ។ ចំណែកសមត្ថកិច្ច បាននិយាយថាជនបង្ក ឆ្កួតស្រឡាញ់គេទើប ហ៊ានសម្លាប់មនុស្ស យ៉ាងដូច្នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *