ខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់កូ វីដ .១៩ ចាប់ពីថ្ងៃទី១០ខែសីហា ដល់ ថ្ងៃទី១៦ ខែកញ្ញាមានអ្នក ស្លាប់៧នាក់សរុបកើន អ្នកស្លាប់មានចំនួន១៥៧នាក់

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាងរបស់ លោកអាចារ្យប្រាក់សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់ ដោយសារជម្ងឺកូវីដ.១៩ ចាប់ពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ មានអ្នកស្លាប់ដោយ សារជម្ងឺកូវីដ.១៩ ស្លាប់៧នាក់ សរុបអ្នកស្លាប់ កើនមានចំនួន១៥៧នាក់ ហើយ ក្នុងនោះ ជនជាតិខ្មែរ១៥១នាក់ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ជនជាតិថៃ៣នាក់ ។

លោកអាចារ្យប្រាក់សុភ័ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់ទាំង៧នាក់ ១មានឈ្មោះ ឡុងសារឹម អាយុ៧៣ឆ្នាំ រស់នៅ ភូមិបឹងរ ឃុំភ្នំតូច ស្រុកមង្គលបូរី ២មានឈ្មោះ សីរ៉ាក់ ស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣មានឈ្មោះ គួយអ៊ួច ស្រី អាយុ ៦០ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៤មានឈ្មោះ មាសរឿង ស្រីអាយុ ៦៤ឆ្នាំ ប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៥ឈ្មោះមានយឹមឡាយ ស្រី អាយុ៦៦ឆ្នាំ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៦ ឈ្មោះយឹម ប៊ុនថន ប្រុស អាយុ ៧១ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៧មានឈ្មោះ ឃុតឡាយ ស្រីអាយុ៨៤ឆ្នាំ រស់នៅភូមិកំព្រីង ឃុំភ្នៀត ក្រុងសិរីសោភ័ណ។

លោកអាចារ្យប្រាក់សុភ័ត បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាសពអ្នក កើតជម្ងឺកូវីដ.១៩ទាំង៧នាក់ នេះត្រូវបានលោក អាចារ្យខេត្តធ្វើការបូជា រួចរាល់អស់ហើយ ទាំង៧នាក់នេះជា សពបូជាចុងក្រោយហើយ។

លោកអាចារ្យប្រាក់សុភ័ត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា សពកូវីដ.១៩ សព្វថ្ងៃនេះ លោកអភិបាល ខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀបចំបូជា សពទៅតាមលក្ខណៈ បច្ចេកទេសនៃការណែ នាំរបស់ក្រសួង សុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើ ការតម្កល់ធ្វើបុណ្យ សពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង ក្នុងនោះនោះមានព្រះ សង្ឃបង្សុគោល ឲ្យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *