ជនសង្ស័យម្នាក់ផឹកស្រា ABC អស់៣កំប៉ុង ចាប់ផ្តើមរករឿងវ៉ៃ បងនិង ក្មួយបណ្តាល ឲ្យរបួសធ្ងន់ ត្រូងកំលាំងអាវុធហត្ថ ក្រុងសិរីសោភ័ណឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ មិនដែលចូលផ្ទះ ដល់ពេលចូលផ្ទះ ម្តងផឹកស្រា ABC អស់៣កំប៉ុង ចាប់ផ្តើមរករឿងវាយ បង ក្មួយបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបងឈ្មោះ សូរ វត្តីភេទស្រីអាយុ ៤៣ ឆ្នាំរស់ផ្លូវភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងនិងចោទប្រកាន់ឈ្មោះ គីមសំរឹទ្ធិប្រុសអាយុ ៣៣ ឆ្នាំត្រូវជាប្អូនបង្កើតពី បទវាយធ្វើបាបបងនិង ក្មួយបណ្ដាលឲ្យ របួសធ្ងន់ក្រោយពី ទទួលបានពាក្យប្តឹងហើយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងស្រីសោភ័ណ បានដឹកនាំកម្លាំងអាវុធហត្ថ ​មើលក្រុមចុះឃាត់ខ្លួន ជនសង្ស័យឈ្មោះ គីមសំរិទ្ធិ ភេទប្រុសអាយុ ៣៣ ឆ្នាំបាននៅវេលា ម៉ោង៣រសៀលថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២១នៅចំណុច ភូមិសែសិនសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់ទីបញ្ជា ការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ក្នុងនោះកំលាំងអាវុធហត្ថ បានធ្វើតេស្តរហ័ស រកមើលមេរោគ. 19 លើជនសង្ស័យ ដើម្បីចំណាត់ការតាមនីតិវិធី។

លោកយ៉ាន់សុវណ្ណបានបញ្ជាក់ ឲ្យដឹងបន្តថាតាមការបំភ្លឺរ បស់ឈ្មោះសូរវត្តីត្រូវជាបង បានរៀបរាប់ថាឈ្មោះគីមសំរឹទ្ធ នេះត្រូវជាប្អូនប្រុស បង្កើតរបស់គាត់ រស់នៅជាមួយគាត់តាំង ពីឪពុកម្ដាយពួកនាងស្លាប់ បាត់ទៅឈ្មោះ គីម សំរិទ្ធ ពុំសូវមកដេកផ្ទះទេដើរ លេងដេកផ្ទះមិត្ត ភក្កិរហូត ទើបថ្ងៃទី១៥ មកដេកផ្ទះម្ដងគ្រាន់ ចូលមកដល់ផ្ទះបាន ទិញស្រាABC ចំនួន៣កំប៉ុងយកមក ផឹកឡើងស្រវឹង ស្រាប់តែបង្ក ជម្លោះជាមួយបង និងប្អូនប្រុសគាត់ ជាញឹកញាប់នៅពេល កើតហេតុនោះរូបគាត់ និងកូនចំនួន២នាក់ ហូបបាយរួចក៏អង្គុយ លេងជាមួយកូនស្រាប់ តែឈ្មោះគីមសំរិតស្រវឹង ស្រាឃើញដូចនោះរូប គាត់ក៏ដេញកូន ឲ្យដេកតែកូនប្រុស គាត់ឈ្មោះឡូរតនានៅលេង ទូរសព្ទនៅលើគ្រែក្រោយ មកឈ្មោះគីមសំរឹទ្ធក៏ ទៅអើតមើលក្មួយប្រុស លេងទូរសព្ទក៏ត្រូវ ក្មួយប្រុសស្ដីឱ្យស្រាប់តែ ជនសង្ស័យខឹងក៏ស្ទុះ វាយក្មួយរបស់ខ្លួន ជាច្រើនដៃហើយខាំមាត់ ក្មួយបណ្ដាលឲ្យរង របួសឈាមយ៉ាង ខ្លាំងពេលរូបគាត់ចូលទៅ ចាប់ឃាត់ឈ្មោះគឹមសំរិទ្ធិ ក៏បានខាំរូបគាត់និង ដាល់ក្បាលពោះគាត់ ជាច្រើនដៃទើបរូបគាត់ សម្រេចចិត្តប្ដឹងសមត្ថកិច្ច ឲ្យអន្តរាគមន៍តែម្ដង។

តាមចម្លើយរបស់ជន សង្ស័យឈ្មោះគីមសំរិទ្ធ បានឆ្លើយសារភាពថារូបគេ ពិតជាបានផឹកស្រាស្រវឹង វាយបងស្រីឈ្មោះសូរ វត្តីនិងក្មួយប្រុស ពិតប្រកដដោយ សារក្មួយចេះប្រដៅខ្លួន។

ក្រោយពីបញ្ចប់ការស៊ើប អង្កេតឃើញថាជនរងគ្រោះ នឹងការស្ដាប់ចម្លើយរបស់ ជនសង្ស័យគឺមានភាព ស៊ីសង្វាក់គ្នាយ៉ាងជាក់ លាក់នៃករណីខាងលើ ជនសង្ស័យត្រូវបាន បញ្ជូនទៅតុលាការ ដើម្បីដាក់ទោស ទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *