ស្ត្រីម្នាក់ជាមេឆ្នោត កត់កន្ទុយលេខត្រូវ បានសមត្ថកិច្ចនគរ បាលក្រុងបាត់ដំបង ឃាត់ខ្លួនបញ្ជូន ទៅស្នងការដ្ឋាននគរ បាលខេត្តដើម្បី បន្តនីតិវិធី???

(ខេត្តបាត់ដំបង)៖ នៅរសៀល ថ្ងៃទី១៦ខែកញ្ញាឆ្នាំ ២០២១ វេលាម៉ោង១៤និង០០នាទី លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងផ្ទាល់ ចុះធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ជាអ្នកអ្នកលក់កន្ទុយលេខ  នៅចំណុចផ្សារ ភូ ពុយ ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែនបានបន្តប្រាប់ឲ្យដឹងថា ក្នុងកិច្ចចុះប្រតិបត្តិការឃាត់ខ្លួនស្ត្រីជា អ្នក កត់កន្ទុយលេខខាង លើដោយអនុវត្ត តាមបទបញ្ជា លោក ឧត្តមសេនីយ៍ទោ (សាត គឹមសាន )ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងបានការសម្រប សម្រួលនីតិវិធី ពី ឯកឧត្តម( កែវ សុជាតិ) ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន បានបន្តទៀតថា  ការឃាត់ខ្លួនស្ត្រីជាអ្នក កត់កន្ទុយលេខ ខាងលើ មកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង កម្លាំងជំនាញដកហូតបាន ប្រាក់ខ្មែរ ចំនួន៦០ ម៉ឺនរៀល, ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារៈកត់កន្ទុយលេខមួយចំនួនថែមទៀត។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យ ខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ ការតាមនីតិវិធី ។ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *