ជនសង្ស័យ២នាក់ ជំនាញខាងដើរ លួចគោរ ក្របី របស់ប្រជាពលរដ្ឋ យ៉ាងសកម្មនឹងមាន អាវុធប្រើប្រាស់ខុស ច្បាប់ផងនោះពេលនេះ ត្រូវអស់ល័ក្ខ:ជាប់ខ្នោះ របស់សមត្ថកិច្ចនគរ បាលស្រុកសន្ទុក???

(ខេត្តកំពង់ធំ)៖ ជនសង្ស័យ២នាក់ ជំនាញខាងដើរលួចគោរ ក្របី របស់ប្រជាពលរដ្ឋ យ៉ាងសកម្មពេលនេះ ត្រូវកម្លាំងអធិការដ្ឋាន នគរបាលស្រុកសន្ទុក សហ:ការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកបារាយណ៍ ក្រោមការបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ  និងមានការ សម្របសម្រួលពី ឯកឧត្តម ស៊ឹន វីរ:ព្រះរាជអាជ្ញា សាលាដំបូងខេត្ត ធ្វើការបង្រ្កាប មុខសញ្ញាចោរលួច គោរ ក្របី របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងកិច្ចចុះប្រតិបត្តិការ នេះសមត្ថកិច្ចបានសហការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និង អាវុធម៉ាក AK ស្វាយបត់១ដើម  គោរញី ឈ្មូលចំនួន១០ក្បាល រថយន្តសាំងយ៉ុង១គ្រឿង  លោកវីរៈសេនីយ៍ឯក(ម៉ៅ ចាន់ធី )អធិការ នគរបាលស្រុកសន្ទុកបានឲ្យដឹងថា មុនឈានដល់ធ្វើ ការចាប់ឃាត់ខ្លួនជន សង្ស័យ២នាក់ខាង លើដែលជាមុខសញ្ញា ចោរលួចគោរលួចក្របីរបស់ ប្រជាពលរដ្ឋយ៉ាង សកម្ម នេះ លោកទទួលបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ (ម៉ែន លី) ស្នងការដោយទទូលព័ត៌មាន ពីកម្លាំងនគរបាល ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១នេះមានករណីយ៍ ចោរលួច គោរ ចេញពី ឃុំសំពងជ័យ  ស្រុកជើងព្រៃ  ទទួលព័ត៌មានភ្លាម កម្លាំង នគរបាលស្រុកសន្ទុក សហ:ការណ៍ជាមួយកម្លាំង នគរបាលស្រុកបារាយណ៍ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់លុះដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និង ដកហូតបានអាវុធម៉ាក AKស្វាយបត់ចំនួន១ដើម និងគ្រាប់១៥គ្រាប់ គោរ១០ក្បាល រថយន្តសាំងយ៉ុងពណ៏ សរ១គ្រឿង  ក្នុងបង្ក្រាបនេះមានពីគោល ដៅផ្សេងគ្នា ទី១ឃាត់បាន ភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក។

គោលដៅទី២នៅ ភូមិលាវ ឃុំក្រវ៉ា  ស្រុកបារាយណ៍  ជនសង្ស័យទី១ឈ្មោះ ឌី   វ៉ុន ភេទប្រុស៣៧ឆ្នាំ រស់នៅភូមិ សែនសេរីមង្គល  ឃុំក្រយា  ស្រុកសន្ទុក  ទី២ឈ្មោះម៉ៅ លីម ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅ ភូមិលាវ ឃុំក្រវ៉ា  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

លោកវរ:សេនីយ៍ឯក(ម៉ៅ ចាន់ធី)អធិការនគរបាល ស្រុកសន្ទុកបានបន្តឲ្យ ដឹងទៀតថា បច្ចុប្បន្នជន សង្ស័យខាងលើទាំង២នាក់ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលអធិការស្រុក សន្ទុកកំពុងកសាងសុំណុំ រឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី។  ចំណែកសត្វគោរទាំង១០ក្បាល ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីប្រគល់ឲ្យទៅម្ចាស់វិញ៕ ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *