ជនសង្ស័យជួញ ដូរគ្រឿងញៀន ខុសច្បាប់ម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកសង្កែ ឃាត់ខ្លួនបញ្ចូន ទៅកាន់តុលាការ!!!

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការរដ្ឋាននគរបាល ស្រុកសង្កែ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល ស្រុកសង្កែ ចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិអូសទូក ឃុំកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាឃាត់ខ្លួន បានមានឈ្មោះ ជ្រិន វិរៈ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមាន ញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១,០៧ក្រាម សម្ភារៈកែច្នៃ សម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ថង់សម្រាប់ច្រក រំលែកថ្នាំញៀនមួយចំនួន និងប្រាក់ខ្មែរចំនួន៊ ៤៨,០០០៛ (បួនម៉ឺន ប្រាំបីពាន់រៀល) ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកសង្កែក សាងសុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ការិយាល័យ ជំនាញនៃស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *