រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា ត្រៀមបើកដំណើរការ សាកល្បងគ្រឹះស្ថាន អប់រំទាំងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំងដែលមាន ហានិភ័យទាបក្នុង ស្ថានភាពកូវីដ-១៩

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលា ខេត្តកំពង់ឆ្នាំង ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំងតំណាង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិ ភាក្សាត្រៀមបើកដំណើរ ការសាកល្បងគ្រឹះស្ថាន អប់រំទាំងវិស័យរដ្ឋ និងវិស័យឯកជនក្នុង ភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដែលមានហានិភ័យ ទាបក្នុងស្ថានភាពកូវីដ-១៩ ដោយមានការ ចូលរួមពីលោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត ថ្នាក់នាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងដោយឡែកអាជ្ញាធរក្រុង ស្រុកនិង ថ្នាក់ដឹកនាំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ចូលរួមកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ(ZOOM)។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថា ដោយអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ ណែនាំក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡានៅក្នុង ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នឹងត្រៀមសាកល្បង បើកដំណើរការសាលារៀន ឡើងវិញនៅតាមទីតាំង មួយចំនួនដែលមាន ហានិភ័យទាប និងធានាថាមានសុវត្ថិភាព។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជម្រុញឱ្យ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និង ការិយាល័យ អប់រំក្រុងស្រុក ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់មាតាបិតា ឬអាណាព្យាបាលអំពី គោលការណ៍ណែនាំចំពោះ កិច្ចដំណើរការសាកល្បង បើកសាលាឡើងវិញ ដោយគិតគូរពីអនាម័យ និង វិធានការអនាម័យ៣ការពារ ៣កុំ និងការរៀបចំប្រព័ន្ធ សិក្សាតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានដាក់ ចេញឱ្យអនុវត្ត ក្នុងដំណាក់កាល នៃបរិបទថ្មីនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *