អភិបាលរាជធានីភ្នំពេញ ដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ ធ្វើការបាញ់ថ្នាំសម្លាប់ មេរោគនៅតាម សាលានានាទូទាំង១៤ ខណ្ឌក្នុងរាជធានី ដើម្បីត្រៀមបើក សាលាឲ្យសិស្សានុសិស្ស បានចូលរៀននៅ ថ្ងៃ១៥ខែកញ្ញានេះ!!!!

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ នេះបានដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការ បាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យ និងវិទ្យាល័យ នានាទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើក សាលាឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ខែ កញ្ញាខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានដឹកនាំការបើក យុទ្ធនានៃការបាញ់ថ្នាំ សម្លាប់មេរោគនេះបាន ធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូល រួមពីអភិបាលនៃគណៈ អភិបាលខណ្ឌ ទាំង១៤ មន្ត្រីនៃមន្ទីរពាក់ព័ន្ធនិងលោក ឧត្ដមសេនីយ៍មេបញ្ជាការ កងពលតូចលេខ៧០ រួមជាមួយកងកំលាំងជាង ៥០នាក់ផងដែរ។

ក្នុងកម្មវិធីនៃការបើកយុទ្ធនា ការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាសាលានានា នៅទូទាំងរាជធានី

ភ្នំពេញនេះ ឯកឧត្ដមអភិបាល រាជធានីភ្នំពេញ បានបែងចែកកម្លាំង ទាំងអស់ ទៅបាញ់ថ្នាំសម្លាប់ មេរោគនៅតាម ខណ្ឌទាំង១៤ខណ្ឌ។

ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានមានប្រសាសន៍ លើកឡើងថា ការបើកសាលា រៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រ យ៉ាងពេញទំហឹង ដោយសារកូនគាត់ បានសិក្សារៀនសូត្រនៅ តាមសាលាឡើងវិញ ក្រោយពីខកខាន នៃការរៀនសូត្រ ប្រមាណ៧ខែមកនេះ ដោយការរាតត្បាត ដោយជម្ងឺកូវីដ-១៩។

ឯកឧត្ដមអភិបាលក៏បាន បញ្ជាក់ផងដែរថា ថ្ងៃទី១៥កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែល សាលា ត្រូវបើកអោយដំណើរ ការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថា នសិក្សាឡើង វិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ បញ្ជាក់ទៀតថា មិនថាសាលា តូច ធំ រដ្ឋ ឬ ឯកជនយ៉ាងណានោះទេ សំខាន់ឲ្យតែអនុវត្ត ឱ្យបានត្រឹមត្រូវទៅតាម ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិ អោយបើកដំណើរអោយ សិស្សានុសិស្សបានចូលរៀន។ ប៉ុន្តែបើសាលាដែល មិនទាន់បានបំពេញនូវ លក្ខខណ្ឌខាងលើនេះ អោយបានគ្រប់គ្រាន់ទេ  រដ្ឋបាលរាជធានីភ្នំពេញ និងជំរុញ ឱ្យពួកគាត់អនុវត្តឱ្យ បានត្រឹមត្រូវ ទើបអោយបន្តការបើក សាលានេះជាបន្តបន្ទាប់ទៀត។

ឯកឧត្ដម ឃួង ស្រេងក្នុងឱកាសនោះក៏បានធ្វើការ អំពាវនាវទៅដល់ ឪពុកម្ដាយអាណា ព្យាបាលសិស្ស ទាំងអស់ត្រូវចូលរួម ជាមួយនឹងអាជ្ញាធរ រាជធានីភ្នំពេញដើម្បី ទប់ស្កាត់ឲ្យបាននូវការ រីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ។

បើយើងធ្វេស ប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មកលើពួក យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវ ការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈាន ទៅអភិវឌ្ឍប្រទេសជាតិ យើងឲ្យបានរីកចម្រើនលឿនឡើងវិញ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំ សម្លាប់មេរោគនៅតាម បណ្ដាសាលានានានៅទូទាំ ងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់ មេរោគនៅសាលារដ្ឋ ចំនួន៦៨សាលាទូទាំង ១៤ខណ្ឌ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *