ថវិកាមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ ជិត៣០លានរៀល ត្រូវបានប្រគល់ ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រគល់ថវិកាមូល និធិមហាគ្រួសារកង រាជអាវុធហត្ថ ចំនួន ២៨.២៣៧.៥០០រៀល ជូនដល់ គ្រួសារសពលោក អនុសេនីយ៍ទោ ស៊ូ បូរ៉ា ជំនួយការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

ថវិកាទាំងអស់នេះគឺ បានមកពីការបរិច្ចាគ ដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្ត សប្បុរសធម៌ របស់ លោកនាយ ឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួម ចែករំលែកទុក្ខលំបាក គ្នាទៅវិញទៅមក។

ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារ សពផងដែរ។

តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយ ឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស និងបានបួងសួង ដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សូមជួបប្រទះ តែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *