លោក ធំ ឬអ្នកមាន អំណាច រូប ណា ឡើយ ជាអ្នក នៅពីក្រោយខ្នង នៃការបើក សង្វៀនមាន់ជល់

(ខេត្តក្រចេះ)៖ មានសេចក្តីរាយការណ៍ មកថា បច្ចុប្បន្ននេះ លោក ផល្លី បានបើកទីតាំងជល់មាន់យ៉ាងធំនិង ប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងយ៉ាងគគ្រឹកគគ្រេង លេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយ រីករាយ ផ្គើនជាមួយ វិធានការ ទប់ស្កាត់ ជម្ងឺ កូវិដ-19 របស់ក្រសួងសុខាភិបាល និង ផ្គើនជា មួយ គោលនយោបាយ ទាំង៩ចំណុច ដើម្បី ភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល កម្ពុជា ហើយ រហូតមកដល់ ពេលនេះ នៅ មិនទាន់ ឃើញ សមត្ថកិច្ច ចុះបង្រ្កាបឡើយ។

តាមប្រភព ព័ត៌មាន បានឲ្យដឹងថា មានបុគ្គលម្នាក់ឈ្មោះ ផល្លី គឺជាអ្នកមើលការខុសត្រូវទីតាំងមាន់ជល់មួយនេះ តែ គេ មិនដឹងថា មានលោក ធំ ឬអ្នកមាន អំណាច រូប ណា ឡើយ ជាអ្នក នៅពីក្រោយខ្នង នៃការបើកសង្វៀនមាន់ជល់នេះឡើយ ។

ដោយយោង តាមប្រភព ច្បាស់ការ បានឲ្យដឹងថា ទីតាំងសង្វៀនមាន់ជល់មួយនេះ គឺនៅក្នុងចំការស្វាយចន្ទី មួយកន្លែង នៅចំណុចជិត ទួលចាម ឋិតក្នុងភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ មហាជនលើកឡើងថា តើប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះតែម្តង អាចកាត់បន្ថយ ការឆ្លងរីករាលដាលនៃជម្ងឺ កូវិដ-១៩ បានដែរ ឬទេ បើថ្នាក់ដឹកនាំ និង ស្ថាប័ន គ្រប់ជាន់ថ្នាក់ កំពុងតែខិតខំជារៀងរាល់ ថ្ងៃ ក្នុងការទប់ស្កាត់ ជម្ងឺកូវិដ-19 ។

ដោយក្នុងនោះ ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ខ្មែរ ទាំងអស់ ត្រូវ កាត់បន្ថយ ការប្រមូលផ្តុំ ត្រូវលាងដៃនិងទឹកអាល់កល់ ឬ ជែល ឲ្យបានញឹកញាប់ ជាពិសេស ត្រូវ ពាក់ម៉ាស់គ្រប់ពេលចេញពីផ្ទះ និង ត្រូវរក្សាគម្លាត ចាប់ពី ១:៥០ម៉ែត្រឡើង ។

តែក្នុងនោះ បែរជាគេសង្កេត ឃើញថា ទីតាំងជល់មាន់របស់លោក ផល្លី បែរជា ប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ហ៊ោកញ្ជ្រៀវ ជារៀងរាល់ថ្ងៃ ហាក់បីដូចជាមិនខ្លាច សមត្ថកិច្ច ឬ ខ្លាច ឆ្លងជម្ងឺកូវិដ-19 ឡើយ ។ ដូច្នេះ សូមគោរព រាយការណ៍ ជូនឯកឧត្ដម វ៉ា ថន អភិបាល នៃគណ:អភិបាល ខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្ត ជ្រាបជាព័ត៌មាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *