ពិតជាល្អប្រសើរណាស់ ទំនាស់៧ករណី ត្រូវបានដោះស្រាយបញ្ចប់ ប្រជាពលរដ្ឋសាទរ ចំពោះដំណោះស្រាយដ៏យុត្តិធម៌ ក្រៅប្រព័ន្ធតុលាចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់???

(ខេត្តពោធិ៍សាត់)៖ ពិតជាល្អប្រសើរណាស់ ទំនាស់ចំនួន៧ករណីផ្សេងគ្នា របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដែលដោះស្រាយមិនចេញ ហើយរត់មកពឹង ពាក់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត  ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយជា លក្ខណៈគ្រួសារនោះ ត្រូវបានដោះស្រាយ បញ្ចប់ជាស្ថាបពរ, ពួកគេបានសាទរយ៉ាង ខ្លាំងចំពោះវត្តមាន ឯកឧត្តម ម៉ៅ ធនិន បានមកដឹកនាំក្នុងខេត្ត និងបានផ្តល់ភាព កក់ក្តៅដល់ពួកគេ ឱ្យរស់នៅដោយគ្មាន ភាពភ័យក្លាច ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ។

កិច្ចសម្របសម្រួលនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវេទិកាដោះ ស្រាយក្តីក្នុងសាលាខេត្ត ដោយបានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយា ល័យប្រជាពលរដ្ឋខេត្ត លោកអភិបាលនៃ គណៈអភិបាលក្រុងស្រុក និងភាគីដែលមាន ការពាក់ព័ន្ធផ្សេងទៀត។

ទំនាស់ទាំង៧ករណី ផ្សេងគ្នានោះរួមមាន៖ ទំនាស់ស្នើសុំបែង ចែកទ្រព្យសម្បត្តិ, ទំនាស់ដីធ្លី, ទំនាស់បោកប្រាក់ ទិញដីស្រែ ថែមទាំងយកផ្ទះទៀត, ទំនាស់បោះបង្គោល រំលោភយកដី, ទំនាស់ប្រគល់ប្រាក់គ្រប់ចំនួន តែមិនព្រមប្រគល់ដី, ទំនាស់យល់ព្រមលក់ដី តែក្រលះមិន ព្រមលក់វិញ និងករណីផ្សេងៗ មួយចំនួនទៀត។

ឆ្លងកាត់ការសម្របសម្រួល និងដោះស្រាយ ចាប់ពីម៉ោង ៩ និង០០នាទីព្រឹក រហូតដល់ម៉ោង ២ និង០០នាទីរសៀល បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ និងទទួលយកទាំងអស់គ្នា (ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា) ព្រមទាំងបាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលា ដ៏មានតម្លៃ របស់ឯកឧត្តម អភិបាលខេត្ត ដែលបានចំណាត់ ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។

ដោយឡែក ប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ត្រីខ តាំងហ៊ុន សារុង ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំ នៅដ្ឋានវិញថែម ទៀតផងដែរ៕ ដោយ លោក ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *