អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង

(ខេត្តកោះកុង)៖ នៅព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួល ស្វាគមន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាតំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីបិទយុទ្ធនា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានជម្រាបជូនអង្គពិធីថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវគារ វកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលបានអញ្ជើញ ចូលរួមជាអធិបតីក្នុង ពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នាពេលនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្ត ទុកដាក់ខ្ពស់ អំពីសុខុមាលភាព ប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយត បតាមគ្រប់មធ្យោបាយ ដើម្បីបង្ការ និងគ្រប់គ្រងការចម្លង រាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការសមស្រប  និងចាំបាច់នានាបានទាន់ពេលវេលា។

ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាបានបង្កើតនូវយន្តការ និងបទដ្ឋាន គតិយុត្តនានាជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធ ប្រឆាំងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះក៏មាន គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលដឹកនាំដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល ដែលជាតួអង្គសំខាន់មួយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន រួមទាំងជនបរទេស ដែលកំពុងរស់នៅ និងបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់ វ៉ាក់សាំងគ្រប់ៗគ្នា។

ឆ្លៀតឱកាសនេះ លោកជំទាវ ក៏សូមគោរពថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកោះកុង  ដែលតែងតែចង្អុលបង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់ រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត។

ការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធ សាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោ បាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ  «ផែនការយុទ្ធសាស្រ្ត ជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំ សង្គមនៅកម្ពុជាក្នុងឆ្នាំ ២០២១» ដោយអនុវត្តតាមអភិក្រម «ផ្ការីក»។

រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែន ការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃបើក យុទ្ធនាការចាក់វ៉ាក់សាំង មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ការចាក់វ៉ាក់សាំង សម្រេចបានលទ្ធផល ជាសង្ខេបដូចខាងក្រោម  ប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើង បានចាក់វ៉ាក់ សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចំនួន ៨៧,៥៣៦ នាក់ (ប្រាំបីម៉ឺនប្រាំពីរពាន់ ប្រាំរយសាម សិបប្រាំមួយនាក់) ស្រី ៤០,៩២០ នាក់ (បួនម៉ឺនប្រាំបួន រយម្ភៃនាក់) ស្មើនឹង ៩៦,១៧% ធៀបនឹងផែនការគោលដៅ។

កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៣,៥៧៣ នាក់ (មួយម៉ឺនបីពាន់ ប្រាំរយចិតសិបបីនាក់) ស្រី ៦,៥៩៩ នាក់ (ប្រាំមួយពាន់ប្រាំរយ កៅសិបប្រាំបួននាក់) ស្មើនឹង ៩២,០៥% ធៀបនឹងផែន ការគោលដៅ។

ទន្ទឹមនេះ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ច សន្យានៅខេត្តកោះកុងក៏ បានទទួលការចាក់វ៉ាក់ សាំងដូសជំរុញ (ដូសទី៣) អាស្ត្រាហ្សេនេកា ចំនួន ៩,២២៦ នាក់ (ប្រាំបួនពាន់ពីររយ ម្ភៃប្រាំមួយនាក់) ស្រី ៣,៣៦៦ នាក់ (បីពាន់បីរយហុក សិបប្រាំមួយនាក់)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *