អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យ ទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ជំនាញពាក់ព័ន្ធអញ្ជើញ ចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹក កខ្វក់ទី២(PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធ ភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មមួយនេះ បានដាក់ឱ្យដំណើរការ ដោយជោគជ័យ ដោយប្រព្រឹត្តិកម្ម ទឹក កខ្វក់ បំលែងឱ្យទៅជាទឹក មិនមានការបំពុលបរិស្ថាន មុននឹងបង្ហូរចូល ទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តិកម្មទី២ (PS2)នេះ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានបញ្ជាក់ថា ការចុះមកពិនិត្យ អាងប្រ ព្រឹត្តិកម្មទឹកកខ្វក់ នាពេលនេះ គឺបង្ហាញថាទឹកកខ្វក់ ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិន មានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ។

ឯកឧត្តមអភិបាល ខេត្តបានបន្តថា ក្រុមហ៊ុនបង្ហាញអំពី សមិទ្ធផលបំលែងទឹកកខ្វក់ មកជាទឹកស្អាត  មិនមានជាតិពុល ហើយយើងបានយក ទឹកដែលបំលែងរួច មកធ្វើតេស្តសាកល្បង ដោយដាក់ត្រីក្រឹមឱ្យ ហែលប្រលែងគ្នា ហើយត្រីទាំងអស់ មានសុវត្ថិភាព មិនមានផលប៉ះ ពាល់អ្វីឡើយ ហើយអ្វីដែលយើង ចង់បានគឺទឹកស្អាត បែបនេះមុននឹងបង្ហូរ ចូលសមុទ្រ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ម្ចាស់ សណ្ឋាគារពាក់ព័ន្ធ ត្រូវភ្ជាប់ការ ប្រើប្រាស់ អាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ឱ្យបានគ្រប់ៗគ្នា ចូលរួមថែរក្សា អនាម័យបរិស្ថាន ធ្វើឱ្យទីក្រុងរបស់ យើង ស្អាត និងមានភាពបៃតង។

សូមជម្រាបជូនថា រដ្ឋបាលខេត្តគ្រោង នឹងសាងសង់អាងប្រព្រឹត្តកម្ម ទឹកកខ្វក់មួយបន្ថែមទៀត នៅទី តាំង អតីតព្រះរាជដំណាក់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាព ប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *