សាលារៀនចំននួន ១៤០សាលា រួមមានអនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំងខេត្តកណ្ដាល  ត្រូវបានបើកអោយ ដំណើរការបង្រៀន និងរៀនឡើងវិញ

(ខេត្តកណ្ដាល)៖ ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងបើកសាលាបង្រៀន ឡើងវិញនៅទូទាំងខេត្តកណ្ដាល នាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា  អនុវត្តតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋ បាលខេត្ត បានពិនិត្យ វាយតម្លៃ និងបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញនូវគ្រឹះស្ថាន  សិក្សាសាធារណៈ ជំហាន១ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល សម្រាប់កម្រិត អនុវិទ្យាល័យ វិទ្យាល័យ ចាប់ពីថ្នាក់ទី០៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈសម្បត្តិ គ្រប់គ្រាន់ ស្រប តាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការបើកដំណើរ ការឡើងវិញនូវគ្រឹះស្ថាន សិក្សាកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បានពិនិត្យលើលក្ខណៈ សម្បត្តិគ្រប់គ្រាន់ស្របតាម គោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និង កីឡា មានសាលារៀនចំនួន ១៤០សាលា ក្នុង នោះ អនុវិទ្យាល័យចំនួន ១០១សាលា និងវិទ្យាល័យចំនួន ៣៩សាលា។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូល ដ្ឋានថ្នាក់ដឹកនាំគ្រឹះស្ថាន សិក្សាសាធារណៈ ត្រូវពង្រឹងយន្តការ លើកកម្ពស់សុខភាព និងសុវត្ថិភាព សិក្សា ក្នុងការចូលរួមចំណែក កាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លង រាលដាល ជំងឺកូរីដ-១៩ ត្រូវមានគម្លាតសុវត្ថិភាព នៅគ្រប់ទីតាំងសាលារៀន រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា។

បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល គោល ការណ៍ប្រតិបត្តស្តង់ ដាររបស់ក្រសួងអប់រំ យុវ ជន និងកីឡា ពិសេសអនុវត្ត តាមប្រសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ ការ ឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានអោយដឹងថា សម្រាប់កម្រិត អនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ដែលបានត្រៀម លក្ខណៈ សម្បត្តិគ្រប់គ្រាន់ ស្របតាម គោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបែង ចែកជាបណ្តុះ (១ថ្នាក់ ១៥នាក់) ក្នុងនោះ -ថ្នាក់ទី៩ មានសិស្សសរុប ១២៧ ៩៨នាក់ – ថ្នាក់ទី១០ មានសិស្សសរុប ១០ ៣៩៩នាក់ -ថ្នាក់ទី១១ មានសិស្សសរុប ៨ ៦៩៧នាក់ -ថ្នាក់ទី១២ មានសិស្សសរុបថ ១០០នាក់ សរុបរួមសិស្សទូទាំងខេត្ត មាន ៣៩ ៩៩៤នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *