អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្មួយៗ សិស្សានុសិស្ស ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រ

(ខេត្តកំពងចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្មួយៗ សិស្សានុ សិស្ស ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រ ជាពិសេស ថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរសាលា រៀន ឡើងវិញ។

ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្ដមអភិបាលខេត្ត អញ្ជើញក្នុងពិធី សំណេះសំ ណាល ជាមួយក្មួយៗ  សិស្សានុសិស្ស ដែលទទួលបាន អាហាររូបករណ៍ ចំនួន ៩៩នាក់ និងអញ្ជើញ ដឹកនាំក្រុមការងារ ចុះពិនិត្យការរៀប ចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅស្រុកកំពង់ សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ផ្ដាំផ្ញើការសួរសុខទុក្ខ ដល់ក្មួយៗសិស្សានុសិស្ស ដែលបានទទួល អាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នា នោះ ដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំ ឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅទទួល វ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់គ្នាៗ និងចូលរួមការពារ និងប្រុងប្រយ័ត្នឲ្យ បានខ្ពស់ក្នុងតួនាទី របស់ខ្លួន ជាពិសេស នាអំឡុងពេល បង្រៀន និងពេលសិក្សា រៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ  រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យ ដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិត អនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។

ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរ ការរៀនសូត្រ នៅថ្នាក់កម្រិត បឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *