អាជ្ញាធរខេត្តកំពង់ចាម ចុះ ធ្វើយុទ្ធនា ការអប់រំ ផ្សព្វផ្សាយ អំពី វិធានការ ការពារ ជំងឺ កូ វីដ -១៩ ជូន ប្រជាពលរដ្ឋ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដា នី អភិបាលរង ខេត្ត តំណាង  ឯកឧត្តម អ៊ុន ចាន់ ដា អភិបាល នៃ គណៈ អភិបាលខេត្ត កំពង់ចាម និង ប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធ និង ជំងឺ កូ វីដ -១៩ បាន អញ្ជើញ ចុះ យុទ្ធនា ការអប់រំ ផ្សព្វផ្សាយ អំពី វិធានការ ការពារ ជំងឺ កូ វីដ -១៩ ជូន ប្រជាពលរដ្ឋ នៅ ផ្សារ ស្គន់ ស្រុក ជើងព្រៃ និង ផ្សា ផ្អាវ ស្រុក បាធាយ ដោយមាន ចូលរួម ពី លោក អភិបាលស្រុក លោក លោកស្រី ប្រធាន មន្ទីរ – អង្គភាព ពាក់ព័ន្ធ និង គណៈ អាជីវករ ផ្សា ។

លោកជំទាវ អភិបាលរង ខេត្ត បាន ណែនាំ ដល់ ប្រជាពលរដ្ឋ អាជីវករ ដែរ មិនទាន់បាន ចាក់ វ៉ាកសាំង សូម អញ្ជើញ ទៅ ចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់ៗ គ្នា ដើម្បី ការពារ ជំងឺ កូ វីដ -១៩ និង វិធាន ការការពារ ខ្លួន ពី ជំងឺ កូ វីដ -១៩ ៣ កុំ ៣ ការពារ និង ២ ចូលរួម ដោយ ៣ កុំ គឺ កុំ ចូលទៅ កន្លែង បិទ ជិត គ្មាន ខ្យល់ ចេញចូល កុំទៅ កន្លែង មាន មនុស្ស ច្រើន កុះករ កុំ ប៉ះពាល់ គ្នា កុំ ចាប់ដៃគ្នា កុំ កៀក ស្មា គ្នា។ ៣ ការពារ គឺ ពាក់ ម៉ាស ឲ្យ ជាប់ ជាប្រចាំ ពេលដែល អ្នក ជួប ជាមួយ អ្នកណាម្នាក់ លាង សម្អាត ដៃ ឲ្យ បាន ញឹកញាប់ រក្សា គម្លាត សុវត្ថិភាព និង គម្លាត សុវត្ថិភាព បុគ្គល ចាប់ពី ១ ម៉ែត្រ កន្លះ ឡើងទៅ។

ដោយឡែក ២ ចូលរួម សូម បងប្អូន ប្រជាពលរដ្ឋ កុមារ ចាប់ពី អាយុ ១២ ឆ្នាំ ឡើងទៅ សូម អញ្ជើញ ទៅ ចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់ៗ គ្នា និង ស្គែ នទី តាំង ទប់ស្កាត់ កូ វីដ -១៩។ ចំពោះ បុគ្គល ដែលមាន ការសង្ស័យ ឫ បាន ប៉ះពាល់ ដោយផ្ទាល់ ឫ ប្រយោល ជាមួយ បុគ្គល ដែល បាន រកឃើញថា មាន វិជ្ជមាន កូ វីដ -១៩ ត្រូវ ចូលរួម ធ្វើ ច ត្តា ឡី ស័ក ឲ្យ បាន ត្រឹមត្រូវ គ្រប់ ចំនួន ១៤ ថ្ងៃ ឫ លើសពីនេះ ទៅតាម ការណែនាំ របស់ ក្រសួងសុខាភិបាល ឫខ ល ទៅ លេខ ១១៥ ជាបន្ទាន់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *