នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កង យោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មី របស់ សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly បានជម្រាបជូននាយ ឧត្តមសេនីយ៍ អគ្គមេបញ្ជា ការ ពីគោលបំណងនៃការមក បំពេញបេសកកម្មការ ទូតនៅកម្ពុជា ដោយទី១ ធ្វើការសិក្សាស្វែង យល់ ពីវប្បធម៌ និងទំនៀមទម្លាប់ របស់ប្រទេសកម្ពុជា ទី២ ធ្វើការយ៉ាងជិតស្និត ជាមួយថ្នាក់ដឹកនាំនៃ កងយោ ធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការរវាងកង ទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ ទំនងការទូតរវាង កម្ពុជា និង សហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជានៅតែមាន ជំហររក្សា កិច្ចសហប្រតិបត្តិការល្អ ជាមួយសហរដ្ឋអាមេរិក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិក ដែលថ្មីៗនេះ បានជួយដល់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន ១លាន ៦សែនដូស រួមទាំង សម្ភារៈបរិក្ខាពេទ្យ មួយចំនួនទៀត។

ក្រៅពីនោះ សហរដ្ឋអាមេរិកនៅបាន ផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជាដូចជា ការជួយសង្គ្រោះ គ្រោះ មហន្តរាយ ផ្សេងៗ ការជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាល ធនធានមនុស្សជាដើម។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវ រុករកអដ្ឋិធាតុកង ទ័ពអាមេរិកដែលបាត់ខ្លួន ក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិ ការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការ ហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំង របស់កងយោធពល ខេមរភូមិន្ទ ដែលត្រូវទៅបំពេញ បេសក កម្មនៅអង្គការ សហប្រជាជាតិ និងលំហរសមុទ្រផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែ បន្តទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ ល្អជាមួយកម្ពុជា ដោយឈរលើគោល ការណ៍គោរពអធិប តេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្ត គ្នាទៅវិញទៅមក ហើយកម្ពុជានៅតែ ចាត់ទុកសហរដ្ឋអាមេរិក ជាមិត្ត ល្អរបស់កម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *