សមត្ថកិច្ច ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ ការ ឆ្លងរាលដាល នៃជំងឺ កូវីដ-១៩

(ខេត្តសៀមរាប)៖ បន្ទាប់ពីរដ្ឋបាល ខេត្តសៀមរាបចេញ សេចក្តីសម្រេច លេខ១៥៤/២១សសរ  ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប  ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩នៅក្នុងខេត្ត សៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេត  ឃើញថាមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន មិនអនុវត្តតាមខ្លឹមសារ នៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិ ធានការទប់ ស្កាត់ការ ឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះ ថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ធ្លាប់បានអប់រំ ផ្សព្វផ្សាយជា បន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែ មិនចូលរួមអនុវត្តឱ្យបាន ហ្មត់ចត់ ឬមិនយកចិត្ត ទុកដាក់ ស្តាប់ ការណែនាំរបស់ សមត្ថកិច្ចនោះឡើយ។

ដូចនេះ ដើម្បីជាផលប្រយោជន៍ នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩  ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាត គ្រប់ច្រកល្ហកក្នុងភូមិ សាស្ត្រក្នុងក្រុងសៀមរាប។

ចំពោះបុគ្គលទាំងឡាយ ណាមិនអនុវត្តតាម វិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាម ខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំ ថាបងប្អូនប្រជាពលរដ្ឋនឹងចូល រួក្នុងអនុវត្តសេចក្តីសម្រេចខាង លើឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួម កាត់ផ្តាច់ជំងឺកូវី-១៩ចេញ ពីសហគមន៍យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *