បែកធ្លាយ លោក តុលា និងលោក ផាន់ នី ជាឈ្មួញ រកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ ចូលដេប៉ូឈើ ខេត្តកំពង់ធំ សមត្ថកិច្ច មិនខ្វល់បង្រ្កាប???

(ខេត្តកំពង់ធំ)៖ សកម្មភាពដឹកជញ្ជូន ឈើដោយខុសច្បាប់ ចេញពី ភូមិត្រពាំងព្រីង និងភូមិតាសែង ដឹកតាមផ្លូវចាក់ក្រញ៉ាញ់ ឃុំសាគ្រៀម ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ របស់ លោក តុលា.និងលោក.ផាន់ នី បានធ្វើ សកម្មភាព ជារៀងរាល់យប់។

ជាក់ស្តែង នៅ យប់ ថ្ងៃ ទី ១៤ខែ កញ្ញា ឆ្នាំ ២០២១ រថយន្ដ សាំយ៉ុង ពណ៌ ត្រួយ ចេក.រថយន្ត ម៉ាស្តា និងរថយន្តស៊ីណា របស់ លោក តុលា បានដឹក ជញ្ជូន ឆ្លងកាត់ ស្នាក់ការ បរិស្ថាន ភូមិ បុស្ស ស្រុក ប្រាសាទ បល្ល័ង្ក និងឆ្លងកាត់ ជំនាញ ជាច្រើន កន្លែង ទៀត ដោយរំភើយ រហូត ដឹកចូលដេប៉ូឈើ នៅខេត្តកំពង់ធំ ប្រកបដោយ សុវត្ថិភាព មិនរំខានដល់ សមត្ថកិច្ចជំនាញឡើយ។

ប្រភព បែកធ្លាយ បាន ឲ្យដឹងថា រថយន្ដ របស់ លោក តុលា.និងលោក ផាន់. នី.ជា រថយន្ត ដែល សមត្ថកិច្ច ជំនាញ រដ្ឋបាល ព្រៃឈើ.ផ្តល់សិទ្ធនិង អំណាចឲ្យដឹកឈើ ប្រភេទ ឈើ ធ្នង់ ឈើឆ្លិច ដោយសេរី ដោយពុំមានការ បង្រ្កាបឡើយ ជាហេតុ ធ្វើ ឱ្យ មាន ការសង្ស័យ ថា ពិតជាមាន  ការឃុបឃិតគ្នាជាប្រព័ន្ឋ។

រីឯប្រភពពី អ្នក ភូមិ ត្រពាំង ព្រីង និងភូមិតាសែង.បានឲ្យដឹងថា គ្រប់អ្នកដឹកឈើបាន អួតអាងថា ឈើដែលដឹក ចេញពីព្រៃសុទ្ធតែ មានប៉េសេអស់ហើយ ដឹកទៅគ្មានអ្នកណា ចាប់នោះឡើយ ធ្វើ ឲ្យមានការ ងឿងឆ្ងល់ ជាខ្លាំងថា ជាធម្មតាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ.ចេញច្បាប់ ឲ្យតាមដេប៉ូឈើ ទិញឈើពីក្រុមហ៊ុន ឬដីសម្បទានសេដ្ឋកិច្ច ឬទិញពីការដេញថ្លៃពី រដ្ឋបាលព្រៃ ឈើ. ចុះហេតុអ្វីបានជាដឹក ឈើចេញពីព្រៃសោះ មានប៉េសេដែរ? តើជាឈើស្រប ច្បាប់ឬយ៉ាងណា?។

តាមការឲ្យដឹងពីអ្នកដឹកឈើ បាន ទម្លាយថា មានក្រុមមេឈ្មួញម្នាក់ បានលក់ប៉េសេក្នុងមួយសន្លឹក ៣០០ដុល្លាឲ្យពួកគេដឹក ឆ្លងផុតខេត្តកំពង់ធំ ហើយបង្គាបថា បើមានអ្នកណាសួរនាំឲ្យប្រាប់ថា មានប៉េសេ កាត់ចេញពីដេប៉ូឈើ ហេតុ ដូច្នេះ សូម ឯកឧត្តម រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ មេត្តា ជួយពិចារណាផង ដើម្បី ឲ្យអស់ចម្ងល់មហាជន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *