ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ អាជ្ញាធរខេត្តកណ្ដាល សំណូមពរដល់មន្ត្រីបោះឆ្នោត តំណាងគណបក្ស នយោបាយ អង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នា ជៀសវាងឲ្យបាននូវការ ឈ្លោះ ប្រកែកគ្នា ដែលនាំទៅ ដល់ការប្តឹងផ្តល់។

ការសំណូមពរនេះធ្វើឡើង ក្នុងឱកាសដែល លោកជំទាវ ហ៊ុន កុសនី អភិបាលរង ខេត្តកណ្តាល អញ្ជើញ ជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល មន្ត្រី លេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្ត កណ្តាល  តំណាងគណ បក្សនយោបាយ តំណាងអង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្ដីពី“ការពិនិត្យឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២១” កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការ ជាតិរៀបចំការបោះ ឆ្នោតខេត្តកណ្ដាល។

លោកជំទាវអភិបាល រងខេត្តកណ្ដាល បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០ ២១នេះ គឺដើម្បីរៀបចំបញ្ជី បោះឆ្នោតសម្រាប់ បម្រើអោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដូចនេះការចុះ ឈ្មោះបោះឆ្នោត គឺជាដំណាក់ កាលដំបូង និងមាន សារៈសំខាន់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំ បាច់ដែលមិនអាច ខ្វះបាន ហេតុដូចនេះ ហើយ ទើបគ.ជ.ប យកចិត្តទុកដាក់ អនុវត្តការងារ នេះឲ្យបានល្អ ដើម្បីធានា សិទ្ធិបោះឆ្នោតជូន ដល់ប្រជា ពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋ ធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា និងច្បាប់បោះឆ្នោត ជាធរមាន សំដៅរៀប ចំការបោះឆ្នោត នាពេលខាងមុខ អោយប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ដូច្នេះសូមអោយមន្ត្រីបោះឆ្នោត តំណាងគណ បក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល និងភាគី ពាក់ ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យ បាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់។

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ទោះបីជាក្នុងបរិបទ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ យ៉ាងណា ក្តី ប៉ុន្តែតាមរយៈការគិតគូរយកចិត្ត ទុកដាក់ខ្ពស់របស់រាជ រដ្ឋាភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក្នុងការ ទប់ ស្កាត់ និងគ្រប់គ្រងក៏ដូចជា ការគោរពតាមវិធានការ ចាំបាច់នានាទាក់ទងនឹង ការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ព្រមទាំងអត្រាកើនខ្ពស់ នៃការចាក់វ៉ាក់ សាំងក្នុងក្របខ័ណ្ឌទូទាំង ប្រទេស និងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចរួមចំណែក និងអំណោយ ផលល្អដល់ ដំណើរការចុះ ឈ្មោះបោះ ឆ្នោត ឆ្នាំ២០២១នេះ។

លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខា កាមដែលជាគ្រូបង្ហាត់ តាមក្រុង-ស្រុក ត្រូវយកចិត្ត ទុកដាក់កត់ត្រានូវ ចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បានបង្ហាត់បង្ហាញ និងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរ ចំណេះដឹងដែល ទទួលបានពីវគ្គ បណ្តុះបណ្តាលនេះ សម្រាប់ការបណ្តុះ បណ្តាលដល់ក្រុម ចុះឈ្មោះ បោះឆ្នោត នៅតាមក្រុង ស្រុកបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *