ខេត្តពោធិ៍សាត់ ទទួលបានរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយបន្ថែមលើសមិទ្ធ ផលដែលមាន ក្នុងខេត្ត

(ខេត្តពោធិ៍សាត់)៖ នេះពិតជាមហាកិត្តិ យសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូ ពិសេសថ្មីមួយ សម្រាប់ ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រ នេះអាចស្រូបយក កម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ ផលិតកម្ម ឆ្លើយតបទៅនឹង តម្រូវការទីផ្សារ ក្នុងស្រុក។

ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ កម្ពុជា/គណៈកម្មាធិការ វិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើ គម្រោងវិនិយោគ រោងចក្រផ្គុំ និងតម្លើង រថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។

កិច្ចប្រជុំនេះធ្វើ ឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការ ចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ កម្ពុជា/គណៈកម្មាធិការ វិនិយោគកម្ពុជា។

ឆ្លងកាត់កិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍ សាត់ បានមាន ប្រសាសន៍ គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើក ឡើងថា ក្រោមការដឹកនាំដ៏ ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើ ឱ្យមាតុ ប្រទេសរបស់យើង មានអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់ ជាពិសេសនិយាយ ជារួមនិងនិយាយដោយ ឡែក ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតះជាច្រើន ដែលថ្ងៃនេះទទួល បាននូវមរតកថ្មីមួយ បន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែ ប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍ យ៉ាងកក់ក្តៅ  និងសូមទទួលយក ព្រមទាំងចូលរួម ទៅតាមលទ្ធភាព ជាមួយនឹងការ តម្លើងរោងចក្រនេះ។

ឯកឧត្តមមានសង្ឃឹម យ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុង ទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើ ឱ្យមាន ការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុង ខេត្ត ជាពិសេសគឺ យើង ទទួល បាន នូវការស្រូបយក ទីផ្សារពលកម្ម ដែលទាំងនេះគឺជាការ ចូលរួមចំណែកយ៉ាង ធំធេងណាស់ ក្រោមម្លប់នៃ សន្តិភាព ដែលសម្តេចបាន យកអាយុជីវិត ទៅប្តូរ ទើបមានការអភិវឌ្ឍ នៅលើទឹក ដីនៃមាតុភូមិយើង និងនិយាយ ដោយឡែក នៅក្នុងខេត្តពោធិ៍ សាត់របស់យើងខ្ញុំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *