លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដឹកនាំប្រតិភូកង រាជអាវុធហត្ថខេត្តអញ្ជើញ ទៅទទួលសម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ពីបញ្ជាការដ្ឋានយោធា ខេត្តឡុងអាន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម

(ខេត្តស្វាយរៀង)៖ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កង រាជអាវុធហត្ថ ខេត្តស្វាយរៀង បានដឹកនាំប្រតិភូកង រាជអាវុធហត្ថខេត្តអញ្ជើញ ទៅទទួលសម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ពីបញ្ជាការដ្ឋានយោធា ខេត្តឡុងអាន និងយោធាការពារព្រំដែន ខេត្ត ឡុង អាន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម (ព្រៃវល្លិ៍)។

ក្នុងនោះ គ្រឿងឧបភោគ បរិភោគ ពីបញ្ជាការដ្ឋាន យោធាខេត្តឡុងអាន និងយោធាការពារព្រំដែន ខេត្តឡុងអាន នៃសាធារណរដ្ឋសង្គ មនិយមវៀតណាមរួមមាន អង្ក ចំនួន ២,០០០ គីឡូក្រាម និង វត្ថុអនុស្សាវរីយ៍ ០៦កេស។

នៅក្នុងឱកាស នោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងបាន ជូនឧបករណ៍ធ្វើតេស្តរហ័ស និងត្រីងៀតដល់ ០២អង្គភាព៖ ទី១.ជូនបញ្ជាការដ្ឋាន យោធាខេត្តឡុងអាន រួមមាន ឧបករណ៍ធ្វើ តេស្តរហ័សចំនួន ១,០០០តេស្ត និងត្រីងៀតចំនួន ១៥គីឡូក្រាម។និងទី២.យោធាការពារ ព្រំដែនខេត្តឡុងអាន ឧបករណ៍ធ្វើ តេស្តរហ័សចំនួន  ១,០០០តេស្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *