រថយន្តសាំយ៉ុងមួយគ្រឿង ដឹងឈើអាបង្គុំទ្វារ ចំនួន៩៤សន្លឹក គ្មានច្បាប់អនុញ្ញាតិ ត្រូវអាវុធហត្ថ ខេត្តព្រះវិហាឃាត់ជាប់!

(ខេត្តព្រះវិហារ)៖ កម្លាំងអាវុធហត្ថខេត្តព្រះវិហា សហការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែប  បានធ្វើការឃាត់រថយន្ត ដឹកឈើមួយគ្រឿង ដោយគ្មានលិខិអនុញ្ញាត កាលពីថ្ងៃទី១៣ខែ កញ្ញាឆ្នាំ ២០២១នៅ ចំណុចភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហា។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹង ថារយន្តដឹកឈើ មួយគ្រឿង ដែលគ្មានលិខិអនុញ្ញាតិ ត្រូវបាន កម្លាំងជំនាញឃាត់នោះ ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខកំពង់ស្ពឺ ២A-៣៩៩៥ បើកបរដោយឈ្មោះហ៊ យ៉ាណូ ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនីបច្ចុប្បន្ន រសនៅក្នុង ភូមិខ្ជាយខាង កើត ឃុំខ្ជាយ ស្រុកដងទង់ខេត្តកំពត។

សមត្ថកិច្ចបានអោយដឹង បន្តរទៀតថានៅក្នុង រថយន្តខាងលើបានផ្ទុក ទៅដោយឈើ អារប្រភេទលេខ១ (ផ្ចឹក) បង្គុំទ្វារមានចំនួន៩៤សន្លឹក។

ក្រោយពីបានឃាត់រថយន្ តដឹកឈើខាងលើកម្លាំងជំនាញ បាននាំយកមករក្សាទុនៅ ស្នាក់ការរដ្ឋបាលព្រៃស្រុកឆែប ដើម្បីអនុវត្តបន្តរ ចំពោះម្ចាស់រថយន្តបានយល់ ព្រម បងប្រាក់ពិន័យតាម អន្តរការណ៍៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *