អាជ្ញាធរខេត្តស្រះកែវ ដាក់អោយដំណើរ ចេញចូលផ្សាររ៉ុងក្លឿ ឡើងវិញវិញហើយ បន្ទាប់ពីបិតខ្ទប់និង រកឃើញវិជ្ជមាន កូវិដ១៩ នៅលើអាជីករខ្មែរ ជាច្រើននាក់

(ប្រទេសថៃ)៖ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ នេះរដ្ឋបាលខេត្តស្រះ កែវប្រទេសថៃបានដាក់ អោយដំណើរការចេញចូល ឡើងវិញនៅផ្សាររ៉ុងក្លឿ ឡើងវិញបន្ទាប់ពីបាន បិទខ្ទប់អស់រយះ៤២ថ្ងៃ និងរកឃើញវិជ្ជមានកូវិដ១៩ លើអាជីករខ្មែរជាច្រើននាក់ កាលពីដើមខែ សីហាកន្លងមក។

យោងតាមសេចក្តី ប្រជុំរបស់អាជ្ញាធរ ខេត្តស្រះកែវបាន បញ្ជាក់ថារដ្ឋបាលខេត្ត បានសម្រេចបើកអោយ ដំណើរការចេញ ចូលផ្សាររ៉ុងក្លឿរ ឡើងវិញហើយ ចាប់ពីយប់ម៉ោង០០ និង០០នាទីឈាន ចូលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះទៅ បន្ទាប់ពីស្ថានការណ៍ ជំងឺកូវិ១៩ នៅក្នុងផ្សារ ល្អប្រសើ ឡើង វិញដោយអ្នកប៉ះពាល់អ្នកជំងឺ ត្រូវបានយកព្យាបាល ជាសះល្បើយនិង បញ្ជូនត្រឡប់មក តាមតូបមវិញ ផងដែរ។

នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២១នេះដែរ រដ្ឋបាលខេត្តស្រះកែវបាន រកឃើញអ្នក វិជ្ជមានកូវិ១៩ ថ្មីមាន ចំនួន១១៩ករណីមាន ស្រុកចំនួន៦ក្នុងនោះ​មានស្រុកបឿងស្រះកែវ មានចំនួន១២ករណី ស្រុកភ្នំឆាឆានចំនួន១៤ ករណីស្រុក វ៉ាំងណាំយ៉េនចំនួន១០ ករណីស្រុកគោកសូង ចំនួន១ករណី ស្រុកតាប្រាយ៉ា១ករណី និងស្រុកអារ័ញប្រាថេត ចំនួន៥៧ករណីក្នុងនោះ មាននៅក្នុងផ្សារ៉ុងក្លឿ១ ករណីព្រមទាំង ព្យាបាលជាសះស្បើយ មានចំនួន១១១នាក់ផងដែរ។

សូមបញ្ជាក់ផង ដែរថាគិត្រឹមថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះផងដែរ ខេត្តស្រះកែវវិជ្ជមានកូវិដ១៩ សរុបមានចំនួន១១៧៥៩ករណី និងបានព្យាបាលជាសះ ល្បើយសរុបមាន ចំនួន១០២០៣ករណី កំពុងព្យាបាលបន្តរ សរុបមានចំនួន១៤៣០ករណី និងស្លាប់សរុបមានចំនួន៥៨ករណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *