បុរសចំណាស់ម្នាក់ធ្លាក់ ពីលើចុងត្នោតនិងបណ្តោល អោយស្លាប់យ៉ាងអាណោចអាធ័ម

(ខេត្តកំពង់ធំ)៖ បុរសវ័យចំណាស់ម្នាក់ បានឡើងចុងត្នោតដើម្បី កៀបយកទឹកត្នោតតែអកុសល បានធ្លាក់ពីលើចុងត្នោត មកដីបានជុងនិងបង្គោល របងជាប់និងចង្កាបណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាល ពីព្រឹកថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចដើមត្នោត ខាងក្រោយភូមិស្ថិត ក្នុងភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ប្រភពពីប្រជាពលរដ្ឋបាន អោយដឹងថាសបជន រងគ្រោះមានឈ្មោះ ស្រី ឆាំ ភេទប្រុសអាយុ ៤៩ឆ្នាំរស់ នៅក្នុង ភូមកើតហេតុខាង លើនិងមានមុខរបរជាអ្ន កឡើងត្នោតកៀបយក ទឹកត្នោតធ្វើត្នោត ជូរនិងធ្វើ ស្ករត្នោត។

បើយោងតាមការអោយ ដឹងពីសមត្ថកិច្ចប៉ុស្តិ៍ មានជ័យ ដែលបានចុះពិនិត្យ កន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្លាក់ពីលើចុងត្នោតពិតប្រាកដមែន ដោយមូលហេតុនៅកន្លែងកើតហេតុមានដើមត្នោតចំនួន២ដើមនិងមានតែបង្អោងឡងតែមួយតែនៅឯចុងត្នោតបានដាក់ឬស្សី សំរាប់ឆ្លងទៅឆ្លងមក លុះឬស្សីនោះយូរទៅៗ ក៏ពុកបាក់ធ្លាក់ជនរងគ្រោះ ស្លាប់នៅនិងគល់ត្នោត ខណះពេលគាត់ កំពុងឆ្លងទៅដើមម្ខាងទៀត។

សាកសពជនរងក្រោយពី កម្លាំងសមត្ថកិច្ចជំនាញ បានពីនិត្យរួចរាល់ហើយ ក៏បានប្រគល់ សពទៅអោយ សាច់ញាតិដើម្បី យកទៅធ្វើបុណ្យតាម ប្រពៃណីផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *