អាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំវាយ តម្លៃការងារប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមាន ស្នាដៃឆ្នើមក្នុងកា របំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការណែនាំរបស់ ផែនប្រឡងប្រណាំងទី១ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយ តម្លៃការងារប្រឡង ប្រណាំង ដើម្បីស្នើសុំរូបភាពស រសើរជូនដល់អង្គភាព និងបុគ្គលដែលមាន ស្នាដៃឆ្នើមក្នុងការបំពេ ញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ ក៏ដូចអង្គភាពចំណុះ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត សម្រាប់ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំវាយតម្លៃនោះ ផងដែរលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ បានក្រើនរំលឹកដល់ ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំរុញ កម្លាំងក្រោមឱវាទឱ្យខិត ខំបន្ថែម ទៀតក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់ លើប្រគល់ជូន។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបាន បន្ថែមទៀតថា កម្លាំងកងរាជអាវុធ ហត្ថទាំងអស់គោរព និងអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត ចំពោះមេរោគកូវីដ-១៩ និងជំងឺកាច សាហាវផ្សេងទៀត ក្នុងពេលបំពេញការងារ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយសេចក្ដី ណែនាំរបស់រាជ រដ្ឋាភិបាល និងសេចក្តីណែនាំ របស់លោកនា យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរថយន្ត ជ្រកក្រោមផ្លាកលេខកង យោធពលខេមរភូមិន្ទ ឱ្យចូលទៅបង់ ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំ មកឆ្វេងផងដែរ ។

លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់មេបញ្ជាការ មូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយកចិត្តទុក ដាក់ក្នុងការថែទាំជំរុំជម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបានល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹម សត្វដើម្បីបំពេញតម្រូវ ការហូបចុករបស់កងកម្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *