អាវុធហត្ថខេត្តបន្ទាយជ័យ ទទួលអំណោយអង្ករ សប្បុរសជនអាជីករ ក្រុងប៉ោយប៉ែត ជាង២តោនដើម្បី សម្រាប់ផ្គត់ផ្គង់ ដល់កងកម្លាំងក្នុង ពេលចុះបំពេញបេសកម្ម !!!!!

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយអង្ករចំនួន ១០០ការ៉ុង ស្មើនឹងទម្ងន់២,៥តោន ពីលោក ចិន ប្រែង អាជីវករក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែក ការហូបចុករបស់កងកម្លាំង។

ក្នុងឱកាសនេះដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកង រាជអាវុធហត្ថខេត្ត សូមថ្លែងអំណរគុណចំពោះលោក ចិន ប្រែង ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ រកស៊ីទទួលទានមានបាន ពិសេសជៀសផុ តពីជំងឺកូវីដ-១៩ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *