សាលារៀនរដ្ឋ និង ឯកជន នៅខេត្តបន្ទាយមានជ័យ បើកដំណើរ ៦២% ដូច គ្រោងទុក តែក្ក្នុងនោះមានបិតខ្លះ ដោយកូវីដ.១៩ ពិសេសក្នុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ សាលារៀន ចំណេះ ទូទៅ សាលារដ្ឋ និង ឯកជន នៅ ខេត្តបន្ទាយមានជ័យ បាន បើក ដំណើរឲ្យរៀនឡើងវិញបានតែប្រមាណ ៦២% ដូច ការគ្រោងទុកតែ កដោយសារកូ វីដ .១៩  ពិសេសក្នុងក្រុងសិរីសោភ័ណមិនអាចបើកបានទេ។នេះ បើតាម លោក ឈួ ប៊ុន រឿង ប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ ប្រាប់ កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ  ២០២១ ពេលលោក បាន ចុះ ពិនិត្យ វាយតម្លៃ នូវ ដំណើរការ បង្រៀន នៅ សាលារៀន មួយចំនួន នៅតាម ស្រុក ។

លោក បាន បបន្តឲ្យដឹងថាការបើកសាលារៀនឡើងវិញនេះគឺប្រព្រឹត្ត ទៅដោយ រលូន រៀបរយ និង អនុវត្ត បានល្អ នូវ វិធានការ បង្ការ ការពារ ជម្ងឺ កូ វីដ .១៩ ដែល រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ណែនាំ ។

លោក ឈួ ប៊ុន រឿងបាននិយាយបន្តថា ក្នុងនាម លោកជាប្រធានមន្ទីរអប់រំ ក៏ ដូច រដ្ឋបាលខេត្ត បាន ក្រើនរំលឹក បន្ថែម ដល់ មន្ត្រីរដ្ឋបាល អប់រំ គណៈ គ្រប់គ្រង និង លើក គ្រូ អ្នកគ្រូ ព្រមទាំង អាណាព្យាបាល អាជ្ញា ធរមាន សមត្ថកិច្ច សូម សសហការគ្នាឲ្យបានល្អនៃដំណើរការ សាលារៀន ឡើងវិញ នេះ បាន លទ្ធផល ល្អ មាន ប្រសិទ្ធិ ភព និង ប្រកបដោយ ការទទួលខុសត្រូវ ផងដែរ។

ចំណែក អាណា ព្យ បាល សិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង គណៈ គ្រប់គ្រង សាលារៀន ក៏បាន ថ្លែងអំណរគុណ ដល់ ការបើក ដំណើរការ សាលារៀន ឡើងវិញ នេះ ហើយ មានជំនឿថា វា នឹង បានផ្តល់ ចំណេះដឹង គ្រប់គ្រាន់ ដល់ សិស្ស ពោលគឺ បានជា ការបន្ថែម លើ ការរៀន ពី ចម្ងាយ តាម ទូរស័ព្ទ និង តាម ទូរទស្សន៍ កន្លងមក ក្នុងអំឡុង នៃ ការរីក រាលដាល ខ្លាំង នៃ ជម្ងឺ កូ វីដ ១៩ ។

សូម រំលឹកថា កាលពី ថ្ងៃ៧  ខែកញ្ញា  ឆ្នាំ ២០២១ ថ្នាក់ដឹកនាំ អាជ្ញាធរ ដែនដី និង មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ បាន ចុះ ពិនិត្យ វាយតម្លៃ ស្ថានភាព ជាក់ស្តែង នៅតាម សាលារៀន ចំណេះ ទូទៅ រដ្ឋ មួយចំនួន ដើម្បី ឈានទៅ ធ្វើ របាយការណ៍ ស្នើសុំ អនុញ្ញាតិ ពី ក្រសួង អប់រំ យុវជន និង កីឡា បើក ដំណើរការ បង្រៀន រៀន ឡើងវិញ នៅ សប្តាហ៍ នេះ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅ ខេត្តបន្ទាយមានជ័យ ត្រូវ បើក ដំណើរការ ឡើងវិញ នូវ គ្រឹះស្ថានសិក្សា ចំណេះ ទូទៅ រដ្ឋ ប្រមាណ ៦២% ឬ ៣១៩ សាលា លើ ៥១២ សាលា ។

ចំណែក សាលា ឯកជន ចំនួន ៣ លើ ៥២ សាលា នៅ ៧ ស្រុក លើ ៩ ស្រុក ក្រុង ក្នុង ខេត្តបន្ទាយមានជ័យ រួមមាន ស្រុក ភ្នំស្រុក ព្រះនេត្រព្រះ មង្គល បូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ ។

ការបើក ដំណើរការ បង្រៀន និង រៀន ឡើងវិញ ក្នុង ៣ លក្ខណៈ ទី ១ បើក ឡើងវិញ ទាំងស្រុង ទី ២ តាម បណ្តុំ និង ឆ្លាស់ វេន និង ទី ៣ រៀន ពី ចម្ងាយ តាម អន ឡាញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *