ក្រុមគ្រូពេទ្យបានយក សំណាកអាជីវករ ផ្សារពង្រ៦៨៧ នាក់ រកឃើញ វិជ្ជមាន កូ វវីដ.១៩ ចំនួន៥៦ នាក់បិតខ្ទប់អស់ រយះពេលជិត១ខែ ឥឡូវបើកឲ្យដំណើរការ លក់វិញហើយ

(ខេត្តបន្ទាយមានជ័យ)៖ ផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរូសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមគ្រូពេទ្យ បានយកសំណាកអាជីវករ ផ្សារពង្រចំនួន៦៨៧ នាក់ពិនិត្យធ្វើតេស្តរហ័សបាន រកឃើញអាជីវករមាន វិជ្ជមាន កូ វវីដ.១៩ ចំនួន ៥៦ នាក់ កាលពី ល្ងាច ថ្ងៃទី ២១ ខែសីហា  ឆ្នាំ ២០២១ ត្រូវបានអាជ្ញាធរក្រុង សិរីសោភ័ណធ្វើការបិត ខ្ទប់អស់រយះពេលជិត១ខែ ឥឡូវបើកឲ្យដំណើរការឲ្យ អាជីវករចូលលក់ដូរ វិញបានហើយ នៅព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២១។

លោក ហ៊ីល រ៉ា យ៉ា អភិបាលក្រុង សិរីសោភ័ណ និង មន្ត្រី ក្រុមការងារ នៅ ថ្ងៃទី ១៤ ខែកញ្ញា នេះ បាន ចុះ ពិនិត្យ និង កាត់ ស្រាយ ខ្សែ បិទ ខ្ទប់ ជា និមិត្តរូប នៃ ការបញ្ចប់ ការបិទ ខ្ទប់ ឬអនុញ្ញាតឲ្យបងប្អូន អាជីវករ និង អតិថិជន បាន ដំណើរ ការរកស៊ី លក់ដូរបានឡើងវិញហើយ។

ការបញ្ចប់ ការបិទខ្ចប់នេះ គឺបន្ទាប់ពី មានករណី ផ្ទុះ កូ វីដ .១៩ ហើយ អាជ្ញាធរ បាន បិទ ខ្ទប់ ផ្សារ នេះពីថ្ងៃ ទី ២១ ខែសីហា ឆ្នាំ ២០២១ កន្លងមក ។

លោកហុឹលរ៉ាយ៉ាបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាស្របតាម ការជូនដំណឹង របស់ អាជ្ញាធរ មូលដ្ឋាន ពេលដែលឲ្យ អាជីវករចូលលក់ ក្នុងផ្សារពង្រ នេះក្រុមការងារបាន បាញ់ថ្នាំសម្លាប់មេរោគ អស់ហើយ។

ក្នុងនោះអាជីករមុន ចូលលក់ក្នុង ផ្សារ ត្រូវ បាញ់ថ្នាំ អាកុល សម្លាប់ មេរោគ រាល់ សបសប្តាហ៍ ករណី មាន បុគ្គល ណា មាន អា ការៈសង្ស័យ ត្រូវ សហការ ជាមួយ ក្រុមគ្រូពេទ្យ ដើម្បី យក សំណាក ភ្លាម អាជីវករ ទាំងអស់ ត្រូវ រៀបចំ តូប របស់ខ្លួន ឲ្យមាន លក្ខណៈ ស្រឡះ ទូលាយ មាន ខ្យល់ ចេញចូល គ្រប់ គ្រាន់ និង រៀបចំ ដាក់ឲ្យមាន របៀបរៀបរយ មាន អាកុល ពាក់ ម៉ាស់ និង មិន អនុញ្ញាតឲ្យប្រមូលផ្ដុំ គ្នា ឡើយ ។

ចំណែកអ្នក មក ទិញ ឥវ៉ាន់ ឬ អតិថិជន ត្រូវតែ តម្រង់ ជួរ ដោយ រក្សា គម្លាត ឲ្យបាន ១,៥ ម៉ែត្រ ពីគ្នា ប្រសិនបើ ម្ចាស់ តូប មិន អនុវត្តតាម ការណែនាំ នេះ ឬ មិន ធ្វើតាម ការណែនាំ របស់ ។

អាជ្ញធរឬ មន្ត្រី មាន សមសមត្ថកិច្ចរកឃើញថា អាជីវករណាមិនធ្វើតាម មាន ហានិភ័យ ខ្ពស់ ក្នុងការ ច ម្លង មេរោគ កូ វីដ -១៩ នឹង ត្រូវ ផផ្អាកមិនឲ្យប្រកប អាជីវកម្ម ននៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ ត្រូវ ទទួលខុសត្រូវ និង ធានាបាន នូវ ការអនុវត្ត ការណែនាំ នេះ ឲ្យមានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *