អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ រដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងសាលានានា ក្នុងខេត្ត និងបើកអោយ ដំណើរការឡើងវិញ

(ខេត្តប៉ៃលិន)៖ អភិបាលខេត្តបាន អនុវត្តន៍តាមប្រសាសន៍ របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងា ររដ្ឋបាលខេត្ត មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យសាលារៀនមួយ ចំនួននៅក្នុង ក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្ស ចូលរៀននៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២១ខាងមុខនេះ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា លោកគ្រូ អ្នកគ្រូត្រូវយកចិត្ត ទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្ស ទាំងអស់តាម សាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យ សាលារៀនដែល បើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការ ឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាម វិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំ នានារបស់ក្រសួង សុខាភិបាល គឺលាងដៃ ជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំ គ្នានោះឡើយ ។

លោកជំទាវអភិបាលខេត្ត បានបន្តថា ចាប់ពីថ្ងៃបើកឱ្យដំណើរការ ចូលរៀនសារជាថ្មីឡើងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់គ្រងនៃសាលារៀន ណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែង បំពេញតួនាទីភារ កិច្ចរបស់ខ្លួន ដោយរៀបចំ កែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមាន របៀបរៀបរយល្អ ជាពិសេសមា សោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ ពីរដ្ឋបាលខេត្ត ចាប់ពី១០ទៅ២០លានរៀល ។ ហើយបើសាលារៀនលើស ពីមួយកន្លែង រៀបចំបាន ស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ ។

លោកជំទាវក៏បាន ក្រើនរំលឹកថា មិនត្រូវឱ្យអ្នក គ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ: សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា ។ លើសពីនេះ ល្គិកណាលោកជំទាវ ជាអភិបាលខេត្ត គឺមិនត្រូវឱ្យគណៈគ្រប់គ្រង ឬនាយកសាលាណា មួយប្រព្រឹត្តនូវអំពើពុក រលួយនោះឡើយ ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យ ដឹងថា នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់ រដ្ឋមានចំនួន៥៧ កន្លែង ខណៈគ្រឹះស្ថាន អប់រំឯកជន មានចំនួន១២កន្លែង ។

ដោយឡែក សម្រាប់ការបើក ដំណើរការគ្រឹះស្ថាន អប់រំឡើងវិញនេះ មានសាលារៀនមួយ ចំនួនដូចជា  អនុវិទ្យាល័យ និងបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យ និងបឋមសិក្សាប៉ាងរលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា បឋមសិក្សាដីស បឋមសិក្សាផ្ទះស្បូវ បឋមសិក្សាកូនដំរី  ឯសាលាមួយចំនួនទៀត ដែលនៅសេសសល់ និងត្រូវសិក្សាពិនិត្យ ស្ថានភាពជាក់ស្តែងបើក អោយដំណើរការជា បន្តបន្ទាប់ ។ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *