អគ្គនាយកដ្ឋាន គយនិងរដ្ឋករកម្ពុជា ជូនសេចក្តីដំណឹង ដល់ម្ចាស់រថយន្តចង្កូតស្តាំ ចូលបង់ពន្ធតាម សេចក្តីប្រកាស របស់ក្រសួង ???

(ភ្នំពេញ)៖ យោងតាមអនុលោម តាមលិខិតរបស់រាជរដ្ឋាភិបាល លេខ៤៨២ សជណ.ហធ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អតរ)សូមជូនដំណឹង ដល់សាធារណជន  ជាពិសេសម្ចាស់ យានយន្តជ្រកក្រោម ផ្លាកលេខផ្សេងៗ នឹងគ្មានពន្ធ និងអាករនាំចូល មេត្តាជ្រាបថា អគរ នឹងអនុវត្តការប្រមូល ពន្ធ និងអាករនាំចូលលើ យានយន្តគ្មានពន្ធទាំង នោះតាមគោលការណ៍ និងយន្តការដូចខាងក្រោម៖ ១ផ្លាកសកម្មភាពបង្ក្រាប យានយន្តនៅភូមិសាស្ត្រ ក្នុងប្រទេសមួយរយះ (លើកលែងតែ តំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់ យានយន្តជ្រកក្រោម ស្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកពេញ កាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន ។

២. ដើម្បីជាការលើក ទឹកចិត្តឲ្យម្ចាស់យាន យន្តចូលខ្លួនមកបំពេញ តាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ ពេលវេលាម្ចាស់យាន យន្តនឹងទទួលបានការ អនុគ្រោះបន្ធូរបន្ថយ ពន្ធចំនួន ១០% នៃទឹកប្រាក់ពន្ធអាករសរុប ដែលត្រូវបង់ ។

ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្ត ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និងមិនគ្របដណ្តប់ លើយានយន្តមានឆ្នាំផលិត ២០២១ ឡើយ ។ ចាប់ពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទ ចុងក្រោយនៃការអនុញ្ញាត ឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយ គ្មានការអនុគ្រោះបន្ធូរ បន្ថយពន្ធឡើយ ។

៣. ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុប ដក ១០% និងត្រូវយករថយន្ត កែចង្កូតពីស្ដាំមកឆ្វេងឱ្យបាន រួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីបានប្តូរចំនួតរួច ម្ចាស់រថយន្តអាច ទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្ត ពីមន្ត្រីគយ ។

៤. អនុញ្ញាតឲ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំង ប្រទេសទទួលការបង់ពន្ធ និងអាករលើ យានយន្តជ្រក ក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញ កាតព្វកិច្ចពន្ធ និងអាករ ។

៥. ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅ យានយន្តគ្មាន ពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ ពិន័យតាមលិខិត បទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹង ត្រូវកំទេចចោល ឬដោះបំបែកជា គ្រឿងបន្លាស់ ។

អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តគ្មា នពន្ធទាំងអស់រួសរាន់ ដោយស្ម័ត្រចិត្តចូល មកបំពេញកាតព្វកិច្ច ពន្ធ និងអាករនាំចូលឲ្យបាន ទាន់ពេលវេលាតាម គោលការណ៍ និងយន្តការដូចមាន ក្នុងសេចក្តីជូនដំណឹងនេះ ។

សម្រាប់ព័ត៌មានបន្ថែម+ (012 372 189, 012 898 910 012 285 750, 012 667 888) រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា។ សូមបងប្អូនដែលមានរថយន្ត ចង្កូតស្ដាំនឹងមិនទាន់ បានបង់ពន្ធនិងអាករ មេត្តារួសរាន់ដើម្បីបង់ពន្ធ ឲ្យបានស្របច្បាប់ទាំង អស់គ្នាជៀសវាងហ្នឹង ការផាកពិន័យនិង កំទេចចោល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *