កម្មករខ្មែររងការខ្វះខាត ក្នុងផ្សាររ៉ុងក្លឿរ ចំនួន៤០គ្រួសារទទួលបាន អំណោយគ្រឿងឧបភោគ បរិភោគពីសប្បុរសជន  លក់ដូរក្នុងផ្សាររ៉ុងក្លឿរ និងម្ចាស់ផ្សាររួម ទាំងសមត្ថកិច្ចថៃ ក្នុងពេលបិតខ្ទប់ដោយ សាជំងឺកូវិ១៩ អស់រយៈពេលជិត២ខែ

(ប្រទេសថៃ)៖ កម្មករខ្មែរប្រមាណ ៤០គ្រួសាររស់នៅ តាមបន្ទប់ជួលនៅ ក្នុងបរិវេណលុងក្លឿរ ឃុំប៉ារ៉ៃ ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលរងការខ្វះខាត បន្ទាប់ពីបិតខ្ទប់ ដោយជំងឺកូវិដ១៩  ​​អស់រយះ ពេលជិត២ខែត្រូវបាន ទទួលអំណោយសប្បុរសជន ដែលជាអាជីករក្នុង ផ្សាររ៉ុងក្លឿររួមទាំងសមត្ថកិច្ចថៃ បានចែកអំណោយ ជូនពួកគាត់កាលពីព្រឹក ថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០២១វេលាម៉ោង ០៩និង៣០នាទីនៅ ចំំណុចមុខបរិវេណផ្សារ តំបូលខៀវ ក្នុងផ្សាររ៉ុងក្លឿរ ហ្គោលឌិនហ្គេត ស្ថិតក្នុងឃុំប៉ារៃ ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

លោក ហ៊ឹម សុវណ្ណ ជាអាជីករនិងជាអ្នកតំណាង អោយសប្បុជន អាជីករផ្សាររ៉ុងក្លឿរ បានប្រាប់អោយដឹងថា អំណោយដែលចែកជូន ប្រជាពលរដ្ឋខ្មែរដែល ជាកម្មកររស់នៅ ក្នុងផ្សាររ៉ុងក្លឿរនេះ ជាអំណោនិងជា ទឹកចិត្តរបស់បងប្អូនខ្មែរ ដែលជាអាជីករលក់ ដូរនៅក្នុងផ្សាររ៉ុងក្លឿរនិង បានរួមគ្នាតាមរយៈលោក ដើម្បីនាំយកអំណោយ ទាំងនេះមកចែក ជូនបងប្អូនខ្មែរដែល ជាកម្មកររស់នៅក្នុង ផ្សាររ៉ុងក្លឿរដែលរង ការខ្វះខាតដោយ សារជំងឺកូវិដ១៩ និងត្រូវបានអាជ្ញាធរថៃ បិតខ្ទប់អស់រយៈពេល ជិត២ខែធ្វើអោយពួក គាត់មិនមានការងារធ្វើ និងប្រកបរប ចិញ្ចឹមជីវិតឡើយ។

លោកសុវណ្ណ បានបន្តរទៀតថាប្រសិន បើបងប្អូនអាជីករខ្មែរ ដែលលក់ដូរនៅក្នុងផ្សារ រ៉ុងក្លឿរនៅតែបន្តរ គាំទ្ររូបលោកតទៅទៀត លោកនិងបន្តរនាំយក អំណោយចែកជូនបង ប្អូនកម្មករខ្មែររស់ នៅក្នុងផ្សាររ៉ុក្លឿរដែល រងការខ្វះខាតយ៉ាងពិតប្រាកដ និងប្រជូនដល់ ដៃផ្ទាល់តែម្តង។

លោកផិក តំណាង អោយផ្សាររ៉ុងក្លឿ ហ្គោលឌិនហ្គេត បានកោតសរសើរ ដល់បងប្អូនអាជីករខ្មែរ ដែលប្រកបរបរក ស៊ីលក់ដូរនៅក្នុងផ្សារ រ៉ុងក្លឿរចេះជួយគ្នាក្នុងគ្រា លំបាកព្រមទាំងបាន ចែករំលែកនូវគ្រឿង ឧបភោគបរិភោគ មួយចំនួនចែកជូន បងប្អូនកម្មករខ្មែរដែរ រងការខ្វះខាតក្នុង ពេលវិបត្តិកូវិដ១៩ ផ្ទុះឡើងធ្វើអោយ ពួកគាត់គ្មានការងារធ្វើ។

លោកវរសេនីយ៍ទោ ថណាត់ ម៉ាត់ថាក់យមម៉ាក នាយប៉ុស្តិ័ ទាហានឈុតខ្មៅថៃ ប្រចាំព្រំដែនកម្ពុជាថៃ បានចូលរួមចែក អំណោយជូនបងប្អូន កម្មករខ្មែរដែលរង ការខ្វះខាត លោកក៏បាន ចូលរួមកោត សរសើរផងដែរ ចំពោះទឹកចិត្តប្អូនអាជីករខ្មែរ ដែលប្រកបរបរកស៊ី ក្នុងផ្សាររ៉ុងក្លឿដែលបាន ចែករំលែកនូវ ទឹកចិត្តរួមមានគ្រឿង បរិភោគមួចំនួន ជូនបងប្អូនខ្មែរដូចគ្នា ដែលរងការខ្វះខាតក្នុង ពេលដែលកូវិដ១៩ បានផ្ទុះឡើងធ្វើអោយ បងប្អូនកម្មករខ្លះប្រឈម និងអត់ការងារធ្វើ។

ក្នុងនោះផងដែរលោក ក៏បានផ្តាំផ្ញើរដល់បងប្អូន ប្រជាពលរដ្ឋខ្មែរដែល ប្រកបរបរកស៊ីក្នុង ផ្សាររ៉ុងទាំងអស់ ត្រូវរក្សារសុខភាព អោយបានល្អខ្ជាប់ខ្ជួន និងត្រូវពាក់ម៉ាជាប្រចាំ មុនចេញនៅណា ត្រូវមានអាកុលរឺជែល ដាក់តាមខ្លួនជានិច្ច និងត្រូវរក្សាគម្លាតគ្នា ដើម្បីទប់ស្កាត់ការ រើករាលដាលនូវជំងឺ ឆ្លងកូវិដ១៩ ទាំងអស់គ្នា។

សូមបញ្ចាក់ផងដែរ ថាបងប្អូនកម្មករខ្មែរ ចំនួន៤០គ្រួសារទទួល អំណោយបានក្នុង មួយគ្រួសារទទួល បាន អង្ករ១០គីឡូគ្រាម ទឹកស៊ីអ៉ីវចំនួន១ដប ទឹកត្រីចំនួន១ដប ខ្លាញចំនួន១ដប អំបិលចំនួន១ថងមាន១០កញ្ចប់តូចៗ ប៊ីចេងចំនួន១ថង់ ត្រីខកំប៉ុងចំនួន១ដុំមានចំនួន១០កំប៉ុង មីកញ្ចប់ចំនួន១កេះ ពងមានចំនួន១បន្ទះមានចំណួន៣០គ្រាប់ សាប៊ូរចំនួន១ថង់ និងទឹកសុទ្ធណាំថិប ចំនួន២ឡូផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *