ឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យនៅតាមបណ្តា សាលារៀននៅតាមស្រុក មុននឹងអនុញ្ញាត្ត ឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក លីសុវណ្ណារិទ្ធិ  អភិបាលរងខេត្ត លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកអភិបាល ស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ បានចុះពិនិត្យនៅ តាមបណ្តាសាលារៀន នៅតាមបណ្តាក្នុង ស្រុកមួយចំនួន ដូចជា ស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ ពិភាក្សាបន្ថែម មុននឹងអនុញ្ញាត្ត ស្នើសុំឲ្យបើកដំណើរ ការបង្រៀន និងរៀនឡើងវិញ នៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការចុះពិនិត្យ សាលារៀននៅតាម បណ្តាស្រុកតើ អាចអនុញ្ញាត្តឲ្យបើក ដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង តាមបណ្តុំបានរឺអត់ ព្រោះការបើក សាលារៀនឲ្យដំណើរ ការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ ខ្លាំងណាស់ ដល់សិស្សានុ សិស្ស ដែលពួកគាត់បានផ្អាក ការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបាន ចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ.១៩ ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងខេត្តហើយ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាសូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យឲ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់ មេរោគជាមុនសិន ចំពោះសាលារៀន ណាដែលធ្លាប់យកធ្វើ ជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍ វិធានការ៣ការពារ  និង៣កុំឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថារដ្ឋបាលខេត្តនឹង ជ្រើស រើសយក សាលាដែលមាន សុវត្ថិភាពនិងរៀបចំ សណ្តាប់ធ្នាប់ បានល្អបើក ដំណើរការ សាកល្បងមុនគេ និងឈានទៅបើក សាលាបន្តបន្ទាប់ យោងតាមស្ថានភាពសមស្រប ។

ក្នុងនោះលោកបានធ្វើ ការណែនាំដល់ប្រធាន មន្ទីរអប់រំយុវជននិង កីឡាក៏ដូចជាអាជ្ញាធរ មុននឹងបើក សាលាសាកល្បងឡើងវិញ ត្រូវអនុវត្តទៅតាម នីតិវិធីស្តង់ដារ ប្រតិបត្តិ (SOP) ដើម្បី ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ។

លោកអភិបាលខេត្តបានបន្តថា ក្នុងនោះត្រូវធ្វើសំណាក តេស្តវិភាគរកជំងឺកូវីដ-១៩យ៉ាង ទៀងទាត់ចំពោះសិស្ស និងគ្រូដើម្បី ធានាថាការបើក សាលាសាកល្បង ឡើងវិញមិនមានហានិភ័យ នៃការឆ្លងជំងឺនេះ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា  ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួល ការចាក់វ៉ាក់សាំង ទាំងពីរដូសរួចរាល់ ទើបអនុញ្ញាតឲ្យចូលរៀន និងចូលបង្រៀន ហើយសិស្សនិងគ្រូ ដែលមិនបាន ចាក់វ៉ាក់សាំងមិន អនុញ្ញាតឲ្យចូលរៀន និងបង្រៀននោះ ទេប្រសិនបើ មិនមាន ការបញ្ជាក់ហេតុ ផល ច្បាស់លាស់ ។

ជាមួយគ្នានេះដែរ តាមសាលានីមួយៗ ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុលឬជែល កន្លែងលាងសម្អាត ដៃដាក់នៅតាមមុខ ថ្នាក់រៀនដើម្បីឲ្យសិស្ស និងគ្រូលាងសម្អាត ដៃ មុនពេលចូល សាលានិងត្រូវរក្សា គម្លាតសុវត្ថិភាពនិង គម្លាតសង្គម ជាចម្បង ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួង សុខាភិបាលនិងអនុសាសន៍ ៣.ការពារនិង៣.កុំ របស់សម្តេច នាយករដ្ឋមន្ត្រី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *