លោក យាយ លោកតា ចាស់ជរាគ្មានទី ពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី០៥ខែកញ្ញា  ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ ចាស់ជរា និងជាអភិបាល ខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ បានអញ្ជើញសំណេះ សំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។

លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ បានមានប្រសាសន៍ នាំមកនូវបណ្តាំផ្ញើសាក សួរសុខទុក្ខពី សំណាក់ឯកឧត្តម អុី ឈានប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម តែងតែគិតគូពី សុខទុក្ខរបស់ប្រជា ពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង នៅទូទាំងខេត្តប៉ៃលិន។

លោកជំទាវប្រធាន បានមានប្រសាសន៍ លើកឡើងថា មូលនិធិនេះបានបង្កើត ឡើងក្នុងគោលបំណង  និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធ ភាពអាចចេញទៅប្រកប មុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជា  ការជួយលើកកំពស់ កម្រិតជីវភាព និងបំប៉នថែរទាំសុខភាព លោកយាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការ នយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូម ចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តន៍តាមការ ណែនាំរបស់ក្រសួង សុខាភិបាល និងចូលរួមគោរពអនុវត្តន៍ នូវវិធានចាំបាច់នានា របស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូន ពលករដែលទើបត្រលប់ មកពី ក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែក ពីសាច់ញាតិបង ប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន។

លោកយាយ លោកតា ដែលបានទទួលប្រាក់ ឧបត្ថម្ភពីមូលនីធីចាស់ជរា បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវប្រធាន មូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ ជារៀងរាល់ខែ  ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃបានធូស្រាល មួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិ ត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យ តំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ  បានបើកផ្តល់ ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៨នាក់ដោយ ក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល៕ ដោយ លោកស សា រឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *