លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ឧត្តមានជ័យដឹក ក្រុមការងារចុះ សំណេះសំណាល និងលើកទឹកចិត្តដល់ កម្លាំងប្រជាការពារភូមិ ចំនួន៥៩នាក់ បានស្ម័គ្រចិត្ត ចូលរួមសហការជាមួយ អាជ្ញាធរចុះអនុវត្តការពារ តាមគោលដៅ បិទខ្ទប់តំបន់លឿងទុំកន្លងមក???

(ខេត្តឧត្តមានជ័យ)៖ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តមានជ័យ អបដំណើរដោយស្នងការរង លោកអធិការរងក្រុង និងកកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលព្រមទាំង អាជ្ញាធរសង្កាត់អូរស្មាច់ បានចូលរួមសំណេះ សំណាលជាមួយ ប្រជាការពារភូមិ ចំនួន៥៩នាក់ក្នុង សង្កាត់អូរស្មាច់ដែលបាន លះបងកម្លាំងកាយនិង ស្ម័គ្រចិត្តចូលរួមជាមួយ និងអាជ្ញាធរមូលដ្ឋានដើម្បី ចូលរួមទប់ស្កាត់ការរើករាល ដាលនូវជំងឺកូវិដ១៩។

ជួបជាមួយប្រជាការពារភូមិ ចំនួន៥៩នាក់ក្នុង សង្កាត់អូរស្មាច់នេះផងដែ រលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តមានជ័យ បានកោតសរសើរ ដល់ងប្អូនប្រជាការពារភូមិ ទាំងអស់ដែលបានលះ បង់កម្លាំងកាយចិត្ត និងស្ម័គ្រចិត្តចូលរួមជា មួយអាជ្ញាធរក្នុងការ ចុះអនុវត្តការពារតាម គោលដៅបិទខ្ទប់ តំបន់លឿងទុំ នាពេលកន្លងមក ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ គួរឲ្យកត់សម្គល់។

ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តក៏បាន ឧបត្ថមថវិការផ្ទាល់ខ្លួន ជូនប្រជាការពារ ចំនួន៥៩នាក់ ក្នុងម្នាក់ៗទទួលបានឯក សណ្ឋានប្រជាការពារ ១កំប្លេ និង ថវិកា ចំនួន  ២០,០០០ រៀលផងដែរ៕ អត្ថបទដោយ លោក អ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *