កម្លាំងកងរាជអាវុធ ហត្ថក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តកំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ត្រវ បានកម្លាំងជំនាញ បង្ក្រាបបទល្មើសគ្រឿញៀន នៃកងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង បានចុុះធ្វើការស្រាជ្រាវ ឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាស់កាលពីព្រឹក ថ្ងៃទី០៥ខែកញ្ញាឆ្នាំ ២០២១វេលាម៉ោង១១ និង៣០នាទីស្ថិតនៅ ចំណុចភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខត្តកំពង់ឆ្នាំង។

លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង បានប្រាប់អោយដឹងថា ជនសង្ស័យដែកម្លាំង ជំនាញឃាត់ខ្លួន បានមានឈ្មោះ សាយ វិសាល ភេទ ប្រុស អាយុ៤០ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញបានឆែកឆេនិងដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ទម្ងន់ ១.០៧ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់) ។ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ឋផលអវិជ្ជមាន)។

លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម បានបន្តរទៀតថាដោយ អនុវត្តតាមបទ បញ្ជាណែនាំ ពីលោកឧត្តម សេនីយ៍ត្រី សាក់ សារាង មេបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង និង មានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា  ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធ ហត្ថក្រុងកំពង់ឆ្នាំង បានចុះស្រាវជ្រាវ និងបានបាន ធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ យោងតាមបទល្មេីសជាក់ស្ដែង ដែលពាក់ព័ន្ធក្នុង ករណីចែកចាយ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យនឹង វត្ថុតាងត្រូវបាន ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថ ក្រុងកំពុងឆ្នាំក្រោយ ពីសាកសួរនិង កសាងនីតិវិធីបញ្ជូន ការិយាល័យជំនាញនៃ បញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *