ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់កូ វីដ.១៩ មានចំនួន១៤៨នាក់ ក្នុងនោះជនជាតិខ្មែរ ១៤២ នាក់ ជនជាតិ ឥណ្ឌូនេស៊ី៣នាក់ ជនជាតិថៃ៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ នេះបើតាម ការអះអាងរបស់អ្នកស្រី ឱក សុភា សមាជិកអនុគណៈកម្មការ បូជាសពនៃគណៈកម្មការ ប្រយុទ្ធនឹងជម្ងឺកូវីដ.១៩  ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៍មាននៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១នេះថា ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ដោយសារជម្ងឺកូវីដ.១៩ មានចំនួន១៤៨នាក់ ក្នុងនោះ ជនជាតិខ្មែរ មានចំនួន១៤២នាក់ ស្រី៨០នាក់ ជនជាតិឥណ្ឌូនេស៊ី មានចំនួន៣នាក់ស្រី១នាក់ ជនជាតិថៃ មានចំនួន៣នាក់ស្រី២នាក់។

អ្នកស្រី ឱក សុភា បានបញ្ជាក់ឲ្យដឹង បន្តទៀតថានៅថ្ងៃទី ៥ ខែកញ្ញាឆ្នាំ២០២១នេះ សព លោកយាយ ជី  អាយុ ៦២ឆ្នាំ ម្នាក់បានស្លាប់ ដោយសារ ជម្ងឺកូវីដ.១៩ ត្រូវបានលោកអាចារ្យ ខេត្តធ្វើការបូជារួច រាល់អស់ហើយសព នេះជាសពគេបូជា ចុងក្រោយហើយ។

លោកអាចារ្យប្រាក់សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា សពកូវីដ.១៩ លោកអភិបាល ខេត្តបន្ទាយមានជ័យបាន អនុញ្ញាតឲ្យរៀបចំ បូជាសពទៅតាម លក្ខណៈបច្ចេកទេសនៃ ការណែនាំរបស់ក្រសួង សុខាភិបាលនិងការ កំណត់របស់រដ្ឋ  យកទៅបូជាដោយធ្វើការ តម្កល់ធ្វើបុណ្យសព តាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *