ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងក្រុងប៉ោយប៉ែត នៅតែបន្តជន់លិច នៅតំបន់វាលទំនាប ធ្វេីឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងក្រុងប៉ោយប៉ែតនៅតែ បន្តជន់លិចនៅតំបន់ វាលទំនាបដដែល ធ្វេីឲ្យប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងក្រុងប៉ោយប៉ែត។

ក្នុងស្ថានភាពជំនន់ ទឹកភ្លៀងនៅក្នុងក្រុង ប៉ោយប៉ែតនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធ ភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណះ មេបញ្ជារការវរសេនា តូចនគរបាលការពារព្រំដែន គោកលេខ៨៩១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំងចម្រុះ បានចុះពិនិត្យយ៉ាងយក ចិត្តទុកដាក់ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២១។

លោកឧត្តមសេនីយ៍ទោ សេង ធារិនបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា ប៉ុន្មានថ្ងៃមានភ្លៀងជាប់ៗ គ្នា បានបង្កឲ្យមាន ជំនន់ទឹកភ្លៀង និងជន់លិចតំបន់មួយចំនួន នាតំបន់វាលទំនាប ធ្វេីឲ្យប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធនិង ផ្ទះប្រជាពលរដ្ឋដែររស់ នៅក្នុងក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ព គ្រប់លំដាប់ថ្នាក់ មេបញ្ជាការកង ទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរ ជេីងលេខ៥១បានធ្វើអន្តរាគមន៍ នៅក្នុងទីតាំងនោះ ហើយត្រៀមប្រុងប្រៀប រួចជាស្រាច់ក្នុងការត្រៀម ជួយអន្តរាគមន៍ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ទៅទីទួលសុវត្តិភាពផងដែរ។

លោកបានបន្តឲ្យ ដឹងទៀតថា បើទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីបិទបញ្ចប់យុទ្ធនា ការក៏ដោយ កម្លាំងដែលត្រៀម អន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋដែរងគ្រោះដោយគ្រោះ មហន្តរាយធម្ម ជាតិផ្សេងៗ។

ជាមួយគ្នានោះដែរលោក បានធ្វើការក្រើនរំលឹកស្មារតី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានា នៃការខាតបង់ ទ្រព្យសម្បត្តិ និងអាយុជីវិត ជាពិសេស កូនចៅតូចៗ ព្រោះប៉ុន្មានថ្ងៃនេះ ឃើញថា ជំនន់ទឹកភ្លៀង ក្នុងរដូវវស្សា ហក់ឡើងសន្ទុះខ្ពស់ រីឯមេឃនៅតែ បន្តភ្លៀងធ្លាក់មក រៀងរាល់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *