ក្រសួងសាធារណការ បានដាក់ជញ្ជីងចល័ត ត្រួតពិនិត្យ រថយន្តដឹក ទំនិញផ្លូវជាតិលេខ៥ រកឃេីញរថយន្តដឹកលេីស ទម្ងន់កំណត់៣គ្រឿង យកធ្វេីការផាកពិន័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ ជញ្ជីងចល័ត ដើម្បីធ្វើការ ត្រួតពិនិត្យ រថយន្តដឹកទំនិញនៅ លើផ្លូវជាតិលេខ៥ ក្នុងនោះបាន រកឃេីញរថយន្ត ដឹកលេីសទម្ងន់កំណត់ ចំនួន៣គ្រឿង យកធ្វេីការផាកពិន័យនៅ ព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ៣០២១។

ការដាក់ជញ្ជីងចល័ត នោះដឹកនាំដោយ លោក សេង  ឈួត  រដ្ឋលេខាធិការ ក្រសួង សាធារណការ  និង ដឹក ជញ្ជូន  នឹងជាប្រធានគណ កម្មការសម្របសម្រួល  ជញ្ជីងថ្លឹងរថយន្តចល័ត ទូទាំងប្រទេស ក្នុងនោះមានការចូលរួម លោក  សុក  ចាន់ថា  ប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូន  និងមន្ត្រីជំនាញជាច្រើននាក់ទៀត។

លោក សេង ឈួត បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាការ ដាក់ជញ្ជីងចល័ត នេះគឺដេីម្បីធានាដល់ គុណភាពផ្លូវមានលក្ខណៈយូរអង្វែង ក្រុមការងារបានធ្វើការ ត្រួតពិនិត្យ រថយន្តណាដែលដឹកលេីសទម្ងន់កំណត់ ធ្វេីដំណេីរតាម ដងផ្លូវជាតិលេខ៥ នៅត្រង់ចំនុចផ្លូវ ហាយវេផ្លូវវាងក្រុង។

លោក សេង  ឈួត បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងបន្តទៀត ថាការដាក់ជញ្ជីងចល័ត ត្រួតពិនិត្យ រថយន្តដឹក ទំនិញផ្លូវជាតិលេខ៥ លើសចំណុះនេះ អនុវតន៍តាមបទបញ្ជារបស់ លោក  ទេសរដ្ឋមន្រ្តី ស៊ុន  ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណៈការដឹកជញ្ជូន ។

លោក សុក ចាន់ ថា ប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្ត បានមានប្រសាសន៍ ថាការដាក់ជញ្ជីងចល័ត នៅចំនុចផ្លូវ ហាយវេ  (ផ្លូវវាងក្រុង) នេះគឺដេីម្បីធ្វេីការ ត្រួតពិនិត្យ រថយន្តធំៗដែលដឹក ទំនិញលេីសទម្ងន់កំណត់  ដែលជាហេតុធ្វេីឲ្យ ខូចគុណភាពផ្លូវមិនអាច ទ្រាំទ្របាន ដេីម្បី យកទៅធ្វេីការផាកពិន័យ ទៅតាមច្បាប់ដែល ក្រសួងបានកំណត់។

ក្នុងនោះលោក ស្ក ចាន់ថា បានការអំពាវនាវ  ដល់ម្ចាស់យានយន្តធំៗ ដែលប្រេីប្រាស់ផ្លូវថ្នល់ សូមចូលរួមជាមួយក្រសួង ក៏ដូចជាមន្ទីរ  មេត្តាកុំដឹកលេីសទម្ងន់កំណត់  ដែលជាហេតុធ្វេីឲ្យ ខូចផ្លូវប្រេីប្រាស់មិនបានយូរអង្វែង។

លោកបានបន្តឲ្យដឹងទៀត ថាក្រោយធ្វើការពិនិត្យ រថយន្តធំក្រុមការងារបាន រកឃេីញរថយន្តដែល ដឹកលេីសទម្ងន់កំណត មានចំនួន៣គ្រឿង យកទៅធ្វេីការផាកពិន័យ ដោយភាគច្រេីនជាប្រភេទរថយន្ត ដឹកខ្សាច់ ដឹកថ្ម និងដឹកជីកសិកម្ម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *