ក្រុមការងាររបស់មន្ទីរ សាធារណការបន្ត ជួសជុលផ្លូវជាតិលេខ៥  រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង និងរៀបជម្រាល ប្រឡាយសងខាង និងដាក់រីហ្គារថ្មី

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ នេះលោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈ ការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រុមការងារ របស់មន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវ ជាតិលេខ៥ ដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀង និងរៀបជម្រាល ប្រឡាយសងខាង និងដាក់រីហ្គារថ្មី នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថាបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្រុមការងាររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវ ជាតិលេខ៥នេះ ១បន្តការងារថែទាំ ខួបផ្លូវជាតិលេខ៥៦D ចន្លោះពីគីឡូម៉ែត្រ ១៩+១០០ ទៅដល់ គីឡួម៉ែត្រ ១៩+៣០០ ដោយកាយដីស្អុយ ចេញរួចកៀរកិនបង្ហាប់ និងការងារថែទាំ ចន្លោះពីគីឡូម៉ែត្រ ១៤+០០០ ទៅដល់ គីឡូម៉ែត្រ ១៥+០០០ ដោយសម្អាតរុក្ខជាតិ និងកាយបើកមុខទឹក ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

២បន្តការងារថែទាំ ផ្លូវជាតិលេខ៥៩ ចន្លោះពីគីឡួម៉ែត្រ ៦+០០០ ទៅដល់ គីឡូម៉ែត្រ ៦+៥០០ ដោយលុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ចំណែកផ្លូវជាតិមាន ប្រវែង៣.៣០០ម៉ែត្ររងគ្រោះច្រោះ ដាច់អណ្លើៗដោយទឹកជំនន់ ចាប់ពីវង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកស្រុក មង្គលបូរីត្រូវបានជួសជុល ឡើងវិញចាក់កៅស៊ូប្រភេទDBST។

លោក សុក ចាន់ថាបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថានៅឆ្នាំ២០២០ កន្លងមកផ្លូវពីចំណុចរង្វង់ មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកទៅ ស្រុកមង្គលបូរី រងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពី ស្រុកថៃយ៉ាងខ្លាំងបណ្តាល ហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗ ច្រើនកន្លែងពេលនោះមាន កំលាំងមន្ទីរសាធារណៈ ការដឹកជញ្ជូននិង កំលាំងអង្គភាពទាំង៣ ដឹកនាំដោយលោក ផ្ទាល់ធ្វើការជួសជុលផ្លូវ ជាតិច្រោះដាច់ដោយ ជំនន់ទឹកភ្លៀងនេះឡើងវិញ អនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តថាផ្លូវដែល រងការខួចខាតដោយ ទឹកជំនន់នោះក្រុមការងារ របស់លោកបានចាប់ផ្តើន ស្ថានាឡើងវិញចាប់ ពីដើមខែមករា ឆ្នាំ២០២១ ជាបណ្តើរៗហើយដោយ ចាក់កៅស៊ូDBST និងមានប្រឡាយរំដោះ ទឹកដោយរៀបថ្មភ្នំរឺ ថ្មប្រឡុងផ្នែកខាងលិច ផ្លូវមានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។

ផ្លូវដែលស្ថានាមាន ២តំណាក់កាល ដំណាក់ទី១ពីចំណុច ក្បាលស្ពានសែសិនខាងកើត ដល់ព្រំប្រទល់ ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២. ពីចំណុចក្បាលស្ពានសែនសិន ខាងលិចដល់រង្វង់ មូលស្រីគ្រប់ល័ក្ខ ជួសជុលកន្លែង ដែលខូចនិងរៀប ចំខឿនការ៉ូឡាឡើងវិញ។

លោកសុខ ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងគម្រោងជួសជុលផ្លូវ ថ្នល់ស្ពានដែលរងការខូច ខាតដោយទឹកជំនន់ ទឹកភ្លៀងក្នុងឆ្នាំ ២០២០ កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យទទួលបានចំនួន ២គម្រោងដែលគ្រោងនឹងបើក ការដ្ឋានជួសជុល ចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ។ មួយការងារជួសជុល កំណាត់ផ្លូវជាតិលេខ ៥ចាប់ពីចន្លោះ គ.ម៣៥៥+៨០ ដល់គ.ម ៣៥៧+៩០០ ចាក់ក្រាលកៅស៊ូ ប្រភេទDBST មានប្រវែងសរុប ២.១០០ម៉ែត្រ ទទឹង១១ម៉ែត្រ និងរៀបប្រឡាយរំដោះ ទឹកខាងឆ្វេងដៃនិង គំរបបេតុងលើប្រឡាយ ប្រវែង ៥៥០ម៉ែត្រ សាងសង់គំរបអណ្ដូង លូថ្មីចំនួន១០៧ម៉ែត្រ ស្ថាបនាខឿនបេតុងប្រវែង ២.៥៤៧៥ម៉ែត្រ ក្រាលការ៉ូឡាចំនួន ២.៤៧៥ម៉ែត្រ ព្រមទាំងកម្លើង បរិក្ខាខាផ្លូវថ្នល់ស្ថិត ក្នុងសង្កាត់ព្រះពន្លាក្រុង សេរីសុភ័ណ ២ការងារជួសជុលកំណត់ផ្លូវ ជាតិលេខ៥ចាប់ពីចន្លោះ គ.ម ៣៥៨+៥៥០ ដល់គ.ម ៥៩+៦៥០ ដោយចាក់ក្រាលកៅ ស៊ូប្រភេទDBSTប្រវែងសរុប ១.១០០ម៉ែត្រទទឹង១៤ម៉ែត្រ នឹងដំឡើងបរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *