ម្តាយយំបោកខ្លួន ពេលឃើញកូនប្រុស ធ្លាក់ពីលើដំបូលស្លាប់ នៅខេត្តរ៉ាក់យ៉ង (មានវីឌីអូរ)!!!!!!!!

(ប្រទេសថៃ)៖ ស្ត្រីម្នាក់ដែលជាពលករខ្មែរ ធ្វើការនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ក្នុងកិច្ចការជាកម្មករកសាង បានទួញយំយ៉ាងសោក សង្រែងជាទីបំផុត បន្ទាប់ពីឃើញ កូនប្រុសរបស់ខ្លួន ធ្លាក់ពីលើដំបូលមកក្រោម ស្លាប់ក្នុងថ្លុកឈាមបែបនេះ។

ព័ត៌មានបឋម  ទទួលបានគឺ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ១០ និង ១៥ នាទីព្រឹក នៅចំណុចផ្ទះ ជួសជុលមួយកន្លែង ក្បែផ្លូវសុីអេសៀ ក្នុងឃុំម៉ាបខា ស្រុកនិគមវឌ្ឍនា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

ភ្លាមៗនោះដែរ សមត្ថកិច្ច និង ក្រុមហ៊ុនមូលនិធិ ស្យាមរ៉ាក់យ៉ង ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដោយសង្គេតឃើញថា ក្មេងប្រុសម្នាក់ដែលជាពលករខ្មែរ និងទើបតែមានអាយុ ១៨ ឆ្នាំ បានឡើងទៅ លើដំបូលដើម្បីផ្លាស់ ប្តូរសន្លឹកហ្វីប្រូសុីម៉ង់ត៍ ដែលមាន កំពស់ប្រហែល៨ម៉ែត្រ ហើយក៏បានភ្លាត់ជើង ធ្លាក់បណ្តាលអោយ ស្លាប់នៅនឹងកន្លែង ដោយឡែកស្ត្រីជា ម្តាយបានទួញយំ សោកសង្រែងយ៉ាង ខ្លាំង នៅក្បែ សពកូន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងលើក យកផ្លូវច្បាប់មកពិចារណា គឺក្មេងត្រឹមអាយុ១៨ឆ្នាំ មិនអាចប្រើអោយ ធ្វើការងារ ដោយឡើងទៅលើខ្ពស់ៗឡើយ គឺអាចធ្វើការនៅ ខាងក្រោម ដូច្នេះនេះជាកំហុសម្ចាស់ផ្ទះ ឬក៏កំហុសអ្នកម៉ៅការ? ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *