ពលករខ្មែរ៤៨នាក់លប ឆ្លងដែនខុសច្បាប់ ពីខេត្តប៉ៃលិនទៅ ខេត្តច័ន្ទបុរីដើម្បីបេះ ផ្លែមៀនត្រូវទាហាន ឈុតខ្មៅថៃ ចាប់ខ្លួន

(ប្រទេសថៃ)៖ ពលករខ្មែរប្រុសស្រី ចំនួន៤៨នាក់ត្រូវបាន ក្រុមទាហានឈុតខ្មៅថៃ ចាប់ខ្លួនខណ:ដែល ពួកគេលបឆ្លង ដែនដោយខុសច្បាប់ ចូលទឹកដីថៃដើម្បីធ្វើ ជាកម្មករបេះផ្លែមៀន នៅក្នុងខេត្តច័ន្ទបុរី។

ការឃាត់ខ្លួននេះបានធ្វើ ឡើងកាលពីវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ ក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ។

នៅមុនពេលឃាត់ ខ្លួនគឺមានពលករខ្មែរចំនួន ៤៨នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នា ដើរកាត់តាមចំការ ស្របពេលដែល កម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បាន ស្ទាក់ចាប់ ក្នុងនោះ ប្រុស១៨ស្រី ២៣ នាក់ និងក្មេងតូចៗ៧នាក់ ។

ក្រោយការចាប់ខ្លួន ពលករខ្មែរបាន សារភាពថា ពួកគេមកពីខេត្តប៉ៃលិន ដោយចូល តាមច្រករបៀងកាត់ព្រៃ ដើម្បីទៅធ្វើការនៅ ក្នុងចំការមៀន ក្នុងខេត្តច័ន្ទបុរី ដោយក្នុងម្នាក់ៗ ត្រូវចំណាយអោយ មេខ្យល់ ៥.០០០ បាត តែក៏ត្រូវឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃ បានសង្គេតឃើញថា ពួកគេគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវឡើយ  ទើបត្រួតពិនិត្យ សុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅ អោយភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័ក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *