អភិបាលខេត្តប៉ៃលិន  ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

(ខេត្តប៉ៃលិន)៖  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ ជំនួសត្រាចាស់ ដើម្បីឱ្យស្របទៅនឹង បទដ្ឋាននៃការផ្ទេរ មុខងារគ្រប់គ្រង មកឱ្យរដ្ឋបាលខេត្ត។

ពិធីប្រគល់ត្រាគំរូថ្មីនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស សាលាខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានការិយា ល័យសុខាភិបាលក្រុង ស្រុកប្រតិបត្តិទាំង០២ លោកប្រធានមន្ទីរពេទ្យ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្ត ប៉ៃលិន ។

នាក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់ ប្រធានមន្ទីរ សុខាភិបាលខេត្តប៉ៃលិន ថាមន្ត្រីដែលមាន ភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែល ទទួលបន្ទុក ការងារ រដ្ឋបាលជៀស វាងប្រគល់ជូនមន្ត្រី ដែលគ្មានភារកិច្ច។

លោកជំទាវ បានបន្តថា ចាប់តាំងពីខេត្ត ត្រូវបានផ្ទេរមកក្រោម ការគ្រប់គ្រងរបស់ រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ ត្រាចាស់នៅឡើយ  ប៉ុន្តែ ដើម្បីឱ្យស្របទៅនឹង បទដ្ឋាននៃការផ្ទេរ មុខងារគ្រប់គ្រងមក ឱ្យរដ្ឋបាលខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាស ស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ ជំនួសត្រាចាស់ ហើយដែលយើង កំពុងរៀបចំពិធីប្រគល់- ទទួលនាពេលនេះ។

បន្ថែមពីនេះ លោកជំទាវ បានណែនាំអំពី ចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រើប្រាស់ ត្រាគំរូថ្មីនេះមាន ដូចខាងក្រោម៖ ទី១៖ ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុក ដាក់ឱ្យបានគង់វង្សល្អ ជៀសវាងការ បាត់បង់ និងការយក ទៅប្រើប្រាស់ខុស គោលដៅ។ ទី២៖ ត្រាត្រូវតែរក្សាទុកនៅ ក្នុងការិយាល័យជំនាញ ដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល) ទី៣៖ ត្រាគឺមិនត្រូវអនុញ្ញាត ឱ្យទុកនៅក្រៅពី ការិយាល័យខាង លើនេះ ឬយកតាមខ្លួនរបស់ អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមាន ភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ។ ទី៤៖ ការប្រើប្រាស់ ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះ លើឯកសារផ្លូវ ការស្របតាម តួនាទីភារកិច្ច និងបម្រើឱ្យប្រយោជន៍ ស្របច្បាប់របស់អង្គភាព ជៀសវាងការប្រើ ប្រាស់លើឯកសារ បម្រើឱ្យផល ប្រយោជន៍បុគ្គល នាំឱ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់អង្គភាព។ ទី៥៖ ត្រាគំរូថ្មី ត្រូវចាប់ផ្ដើម ប្រើប្រាស់ពីថ្ងៃទី១ ខែកញ្ញា  ឆ្នាំ២០២១តទៅ មានន័យថាត្រាចាស់ ក៏ត្រូវអស់សុពល ភាពអនុវត្ត ចាប់ពីថ្ងៃនេះ តទៅផងដែរ (រាល់ឯកសារដែល ចុះកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា  តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។ ទី៦៖ ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមក រដ្ឋបាលខេត្តដើម្បីផ្ញើជូន ក្រសួងមហាផ្ទៃរក្សាទុក និងទី៧៖ អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឱ្យលោកនាយក រដ្ឋបាល ចាត់ ចែងរៀបចំសេចក្ដី ជូនដំណឹងទៅដល់ គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃ ការបញ្ឈប់ការប្រើប្រាស់ ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើម ប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់ នូវគំរូត្រាថ្មី)។

ជាមួយគ្នានេះ លោកជំទាវ អភិបាល ខេត្តបានបញ្ជាក់ថា ក្នុងបរិបទនៃជំងឺ កូវីដ១៩នេះ មន្ទីរសុខាភិបាល ត្រូវបង្កើនការយក ចិត្តទុកដាក់ ចូលរួមសហការ អនុវត្តការងារចាក់ វ៉ាក់សាំងដែល កំពុងប្រតិបត្តិការ ឱ្យមានដំណើរការ ល្អប្រកបដោយ ប្រសិទ្ធភាព និងរួមសហការ គ្រប់ភាគីពាក់ព័ន្ធដេីម្បី ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ និងសូមឱ្យមន្ទីរ ពេទ្យទាំងអស់ ត្រូវបន្តធានានិរន្តរ ភាពក្នុងកិច្ចការផ្ដល់ សេវាសុខាភិបាល ជូនដល់គ្រប់អ្នក ជំងឺដែលមកទទួលសេវា នៅក្នុងមូល ដ្ឋានសុខាភិបាល។ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *