ស្នងការនគរបាល ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរ អញ្ជើញចូលរួមពិធីសូត្រ មន្តក្រុងពាលី បើកការដ្ឋាន សាងសង់អគារ អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យថ្មី

(ខេត្តពោធិ៍សាត់)៖ ដោយអនុវត្តតាមមតិ ចង្អុលការណែនាំដ៏ ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរ បាលខេត្ពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទីនគរបាល ខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្ពោធិ៍សាត់ និងលោកវរសេនីយ៍ឯក ញ៉ែម រដ្ឋា ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ញើញចូលរួមពីធីសូត្រមន្តក្រុងពាលី បើកការដ្ឋានសាងសង់អគារអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យថ្មី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅទីតាំងដីចម្ការម៉ៃសាក់ ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ( ដែលជាទីតាំងដីក ន្លែងរដ្ឋបាលប្រមូល ផ្តុំរបស់ស្រុកតា លោសែនជ័យ ) ។

នៅក្នុងកម្មវិធីនេះ ក៏មានការចូល រួមពីលោក សំ ណារិទ្ធិ អភិបាល នៃគណៈអភិបាលស្រុក តាលោសែនជ័យ លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុក មេបញ្ជាការតំបន់ ប្រតិបត្តការសឹករងស្រុក (ខម) លោកអធិការ-លោកអធិការង លោកនាយ-នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្ត្រីនៃអធិការ រដ្ឋានទាំងអស់ ចូលរួមផងដែរ ។

ឆ្លៀតនៅក្នុងឱកាសនោះ ក្រុមការងារជំនាញ ខាងស្នងការដ្ឋាន អធិការដ្ឋាន និងអាជ្ញាធរស្រុក បានចូលរួមពិនិត្យលើប្លង់ទីតាំង និងភូមិសាស្ត្រ ព្រំប្រទល់ដី ឲ្យកាន់តែច្បាស់ និងកំណត់ទីតាំង ផ្ទៃដីក្នុងបរិវេណដី របស់អធិការដ្ឋាន ដើម្បីងាយស្រួលក្នុង ការកសាងហេដ្ឋារចនា សម្ព័ន្ធនានាបន្តទៀត ទៅថ្ងៃមុខ សម្រាប់អធិការដ្ឋាន ស្រុកតាលោសែនជ័យ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមស្នងការស្តីទី ហៀង ស៊ីថា និងក្រុមការងារជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានសំណូមពរ សុំឲ្យលោកអភិបាលស្រុក និងអាជ្ញាធរស្រុក ពាក់ពន្ធ័ជួញជំរុញ និងសម្របសម្រួល ឲ្យខាងជំនាញ សុរិយោដីស្រុក ជួយធ្វើប្លង់កម្ម សិទ្ធជាលក្ខណះប្រពន្ធ័ ជូនអធិការដ្ឋាន នគរបាលស្រុក តាលោសែនជ័យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *