អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកនគរបាលប៉ុ ស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិព្រំ ប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍ នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីប្រកាស តែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមនាយ ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អន្តោប្រវេសន៍ ព្រមទាំងមានការ អញ្ជើញចូលរួមពីគណៈ ប្រតិភូអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មន្រ្តីចំណុះនាយក ដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃជា មិត្តផងដែរ។

ថ្លែងក្នុងពិធីប្រកាសចូល កាន់មុខតំណែង នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកនាយ ប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រម សីលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុក ដាក់ខ្ពស់បំផុត ចំពោះការងារ ដែលថ្នាក់ដឹកនាំ បានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្ត ឲ្យបាននូវគោល នយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញ ការផ្តល់សេវា សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ ឲ្យបានកាន់តែល្អ ប្រសើរឡើង ដោយប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមនាយ​ ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អន្តោប្រវេសន៍ បានមានប្រសាសន៍ លើកឡើងថា មន្ត្រីនគរបាលអន្តោ ប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន នៅក្នុងក្របខណ្ឌមន្រ្តី នគរបាលអន្តោប្រវេសន៍ ដែលបានបំពេញ បេសកកម្មការងារនៅ តាមគោលដៅច្រក ទ្វារព្រំដែនអន្តរជាតិ ដូចជាការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើ ដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការ ស្វែងយល់នូវ ឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានទំនាក់ទំនង កិច្ចសហការជា មួយស្ថាប័ននានា ដែលបានឈរជើងនៅ ច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលឲ្យមាន ភាពងាយស្រួ លដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជ កម្មទៅវិញទៅមក។

ឯកឧត្តមនាយ ឧត្តមសេនីយ៍ ក៍បានមានប្រសាសន៍ ជំរុញដល់កម្លាំងនគរបាល អន្តោប្រវេសន៍ ទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះការងារ ត្រួតពិនិត្យមុខ សញ្ញា និងបទល្មើសឆ្លងដែន នានា ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការ ពារសណ្ដាប់ធ្លាប់ សន្តិសុខជូនដល់ ប្រជាពលរដ្ឋ នៅតាមបណ្ដោយ ព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ជាពិសេសការចូល រួមទប់ស្កាត់ការ ចម្លងរីករាល ដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។

បើតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ផាត សុផាន់ណា អត្តលេខ ៦២៣៦៧ ត្រូវបានប្រកាសតែង តាំងជានាយប៉ុស្ត៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោកវរៈ សេនីយ៍ឯក ផាត់ វីរៈ អត្តលេខ ៦៤១៩៤ ដែល ត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្ត៍នគរបាល អន្តោប្រវេសន៍ច្រក ទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង៕ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *