ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់១០០ គ្រួសារបានទទួល អំណោយរបស់រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង សង្គមកិច្ចអតីត យុទ្ធជននិងយុវនីតិសម្បទា

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកត្រី១យួរ ទឹកសីុអីវ ១យួរ មី១កេះ មុង១ ភួយ ១ នៅព្រឹក ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០២១ នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកអំណោយ ដល់ជនរងគ្រោះដោយ ទឹកជំនន់នៅស្រុកម៉ាឡៃ នោះលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានធ្វើការថ្លែង អំណគុណដល់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អំណោយ ជាស្បៀង និង អាហារ ដល់ ប្រពជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទោះជា យឺត បន្តិច ប៉ុន្តែ វា បានរួម ចំណែក ដ៏ សំខាន់ ក្នុងការ ដោះស្រាយ បន្ត ក្នុង អន្តរកាល ការលំបាក ជីវភាព បងប្អូន ដែល រងគ្រោះ ដោយ ទឹកជំនន់ នេះ ដោយ បម្រែបម្រួល អាកាសធាតុ និង ដោយ ការរីក រាលដាល នៃ ជំងឺ កូ វីដ .១៩ទៀតផង។

ក្នុងឱកាសនោះដែរ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាពលជាពលរដ្ឋទាំង ១០០គ្រួសារដែលរង គ្រោះដោយទឹកជំនន់ទាំ ងអស់នៅពេលដែល ទឹកស្រកហើយត្រូវនាំ គ្នាថែរក្សាបរិស្ថានជុំវិញផ្ទះ ត្រូវចេះធ្វើអនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ បានទទួលអំណោយ ដោយភាពសប្បាយ រីករាយចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួប បញ្ហាទុក្ខលំបាក ហើយសូមគាំ ទ្រចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខ ជានិច្ច ក្រោមដំបូល សុខសន្តិភាព ពេញលេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *